CamNews

តារា 

អាថ៌កំបាំង នៅពីក្រោយការចាក់ថ្នាំ ឲ្យស្បែកសខុសធម្មជាតិ របស់ស្តេចចម្រៀងប៉ុប «Michael Jackson»

(អាមេរិក)៖ ទោះជាបាត់មុខ ពីពិភពលោកនេះ ទៅហើយក្តី ប៉ុន្តែមានរឿងរ៉ាវជាច្រើន របស់ស្តេចចម្រៀងប៉ុប Michael Jackson នៅតែស្ថិតក្នុងចិត្ត អ្នកគាំទ្រឲ្យមានចម្ងល់ នៅឡើយ ហើយពួកគេ ពិតជាចង់ដឹងហើយថា ហេតុអ្វីបានជា Michael Jackson ប្រើថ្នាំធ្វើឲ្យស្បែកស។

ពីកុមារភាព ស្តេចចម្រៀងប៉ុបរូបនេះ មានសម្បុរខ្មៅ ដោយសារតែមានដើមកំណើត ជនជាតិអាហ្វ្រិក-អាមេរិក តែ Michael Jackson ចង់ផ្លាស់ប្តូរជីវិតខ្លួនឯង ដើម្បីលុបបំបាត់ស្នាមដំបៅចាស់ ពីសាច់ឈាមឪពុក ដែលធ្វើឲ្យគាត់ចេះតែនឹកឃើញ Joe Jackson ដែលតែងធ្វើទារុណកម្ម មកលើខ្លួន ទើបសម្រេចឲ្យគ្រូពេទ្យ វះកាត់កែសម្ផស្ស និងចាក់ថ្នាំធ្វើឲ្យស្បែកស ខុសពីធម្មជាតិ ព្រោះតែចង់រត់ឆ្ងាយ ពីការចងចាំដ៏អាក្រក់។

ទោះយ៉ាងណា ក៏មហាជន​យល់ថា ស្តេចចម្រៀងប៉ុប ដែលបាន​ស្លាប់ទៅហើយនេះ មិនអាចគេចផុតពីអតីតកាលបានឡើយ ដោយសារតែខួរក្បាលគាត់ ដក់ជាប់រឿងរ៉ាវពីមុន ក្នុងចិត្តទៅហើយ ជាពិសេស Michael Jackson នៅតែប្រើភាសា របស់ជនជាតិស្បែកខ្មៅ ដែលមើលទៅមិនមែន ជាជនជាតិស្បែកសទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Michael Jackson