CamNews

តារា 

ខានជួបគ្នាយ៉ាងយូរ!! នាង Yaya និយាយអ្វីខ្លះអំពី Nadech??

ថៃ ៖ តារាសម្តែងថៃ លោក Nadech Kugimiya ថ្មីៗនេះបានធ្វើដំណើរទៅកាន់ខេត្ត Udon Thani នៅក្នុងប្រទេសថៃ ដើម្បីបុណ្យជាមួយនិងអ្នកម្តាយ និងបងប្អូនផ្សេងទៀត ប៉ុន្តែនាង Yaya Urassaya មិនបានបង្ហាញវត្តមាននៅថ្ងៃនោះទេ ដោយសារតែនាងជាប់រវល់ចូលរួមនៅក្នុងព្រឹត្តិការណ៍ធំមួយដែលមានឈ្មោះថា Louis Vuitton 2019 នៅក្នុងប្រទេសបារាំង ។ 

នៅក្នុងកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត នាង Yaya បានសារភាពត្រង់ៗថា នាងមិនបានជួបលោក Nadech ញឹកញាប់ប៉ុន្មាននោះទេ ដោយសារតែការងារនៅក្នុងវិស័យសិល្បៈមានការមមាញឹកយ៉ាងខ្លាំង ។ តារាស្រីវ័យ ២៥ ឆ្នាំរូបនេះក៏បានបន្ថែមទៀតថា នាងពិតជាសប្បាយរីករាយនៅពេលដែលបានលឺថា​ Nadech នឹកដល់នាង ។ ចំពោះនាងវិញ នាងក៏នឹកដល់មិត្តទាំងអស់គ្នាដែរ ជាពិសេសអ្នកដែលនាងមិនសូវបានជួបញឹកញាប់ ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

តួស្រីក្នុងរឿង "រលកជីវីត" បន្ថែមទៀតថា នាងគ្មានគម្រោងទៅធ្វើបុណ្យជាមួយនិង Nadech នោះទេមួយរយៈពេលនេះ ព្រោះម្នាក់ៗនៅរវល់រៀងៗខ្លួននៅឡើយ ។ 

ទោះបីជាមិនសូវបានគ្នាញឹកញាប់ ប៉ុន្តែ Nadech Kugimiya និង Yaya Urassaya និយាយថា ពួកគេតែងតែផ្តល់កម្លាំងចិត្តឲ្យគ្នាជានិច្ច ៕



ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Nadech Kugimiya Yaya Urassaya