(ក្រុងប៊ែឡាំង)៖ ក្រុមការពារតំណែងជើងឯក Bayern Munich នៅតែបន្តធ្វើបានល្អទៀត ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះ Schalke 04 ដោយលទ្ធផលបច្ចេកទេស ២-០ នៅនាទីចុងម៉ោងក្នុងក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga ប្រចាំសប្តាហ៍ទី២ យប់មិញនេះ។
ការដែលបានធ្វើឡើងនៅពហុកីឡដ្ឋាន VELTINS-Arena ដែលទឹកដីរបស់ Schalke 04 ក្រុមដែលកំពុងដឹកនាំដោយ គ្រូបង្វឹកជនជាតិអ៊ីតាលី Carlo Ancelotti មិនបានធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមឡើយ ដោយបានយកឈ្នះនៅនាទីចុងម៉ោងពីការធ្វើបានកីឡាករខ្សែប្រយុទ្ធជនជាតិប៉ូឡូញ Robert Lewandowski នៅនាទីទី៨១ មុនពេលមិត្តរួមក្រុម កីឡាករខ្សែការពារ Joshua Kimmich នៅនាទីទី៩០+៥។
សូមបញ្ជាក់ផងដែរថា នេះជាជ័យជំនះទី២សម្រាប់ក្រុមខ្លារខិន Bayern Munich និងក៏ជាជ័យលើកទី១ ក្រៅទឹកដីផងដែរ បន្ទាប់ពីបានបំបាក់ក្រុមភ្ញៀវ Werder Bremen ៦-០ កាលពីថ្ងៃបើកឆាកសប្តាហ៍ទី១ ផងដែរនោះក្នុងពហុកីឡដ្ឋាន Allianz Arena៕
ប្រភព ៖ ខ្មែរថកឃីង