CamNews

កីឡាអន្តរជាតិ 

Bayern និង Leipzig​ កាត់សេចក្តីយប់នេះ​ ក្នុងការប្រជែង​យកតំណែង​កំពូល​តារាង

(ក្រុងម៉ូនិច)៖ ក្រុមបាល់ទាត់ខ្លារខិន Bayern Munich នឹងកាត់សេចក្តីចាញ់ឈ្នះម៉ោង ២៖០០នាទីរំលងអាធ្រាត្រនេះ ពេលជួបទទួលស្វាគមន៍ក្រុមភ្ញៀវ RasenBallsport Leipzig ក្នុងការប្រជែងយកតំណែងកំពូលតារាងនៃក្របខណ្ឌ កំពូលអាល្លឺម៉ង់ Bundesliga ខណៈដែលក្រុមទាំងពីរមាន ៣៦ពិន្ទុស្មើគ្នា។

តែយ៉ាងណាក៏ដោយ ប្រសិនបើម្ចាស់ផ្ទះ Bayern Munich លេងបានត្រឹមស្មើនោះ នោះក្រុមក្រុមការពារតំណែងជើង ឯកមួយនេះ នឹងបន្តឈរនៅកំពូលតារាងដដែល ព្រោះមានគ្រាប់ស៊ុតបញ្ចូលទីគេបាន៣៥គ្រាប់គ្រាដែល Leipzig ស៊ុតបញ្ចូលទី៣១គ្រាប់ ឆ្លងកាត់១៥ ឈ្នះ១១ ស្មើ៣ និងចាញ់ ១ដងដូចគ្នាក្នុងរដូវកាលថ្មីឆ្នាំ២០១៦-២០១៧នេះ។

Leipzig ដែលក្រុមដែលទើបតែឡើងមកលីគលំដាប់ទី២ ក្នុងរដូវកាលថ្មីនេះទេ តែក្រុមចំណូលថ្មីមួយនេះឡើងកប់ កំពូលតារាងតែម្តង និងអាចឈានដល់ឈ្នះពាននេះ ដូច Leicester City របស់អង់គ្លេសក៏ថាបាន ខណៈដែល Bayern Munich នឹងមិនភ្លាត់ឡើយក្នុងទឹកដីនៃពហុកីឡដ្ឋាន Allianz Arena របស់ខ្លួនសប្តាហ៍ទី១៦មុនសម្រាកថ្ងៃ បុណ្យ Merry Christmas ចុងសប្តាហ៍នេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Bayern