ថៃ ៖ កាលពីឆ្នាំមុន ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៧ គឺលោក Pok Chirathivat បានរៀបចំគម្រោងជាមួយនិងតារាល្បីនាង Mint Chalida, WanWan និងតារាល្បីៗផ្សេងទៀត ដើម្បីសុំនាង Margie rasri នៅឯក្រៅប្រទេស ។
ក្រោយសុំរៀបការនៅបានប៉ុន្មាន អ្នកទាំងពីរក៏សម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ឲ្យាបានឆាប់បំផុត ។ មុនពេលសម្រេចចិត្តប្រើជីវីតគូរជាមួយគ្នា តារាថៃទាំងពីរដួងនេះបានមើលចិត្តគ្នាជាច្រើនឆ្នាំមកហើយដែរ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ប៉ុន្តែបើរាប់ចាប់ពីរថ្ងៃសុំរៀបការមកទល់ពេលនេះគឺមួយឆ្នាំ ដែលនាង Margie rasri និងលោក Pok Chirathivat បានប្រើជីវីតជាមួយគូគ្នាយ៉ាងផ្អែមល្អែម បើស្នេហារបស់ពួកគេហាក់គ្មានអ្វីប្រែប្រួលសោះ ពោលគឺរឹតតែស្រលាញ់គ្នាខ្លាំងជាងពេលនៅជាសង្សារនឹងគ្នាទៀត ។
គួរបញ្ជាក់ឲ្យដឹងថា អ្វីដែលប្តីប្រពន្ធមួយគូនេះកំពុងខ្វះខាតនោះគឺ កូន ។ ហើយ លោក Pok បានផ្អាកការជក់បារីបានប្រហែលជា ៣ ខែហើយដើម្បីចង់បានកូនពេក ។ មូលហេតុដែលលោក Pok ផ្អាកការជក់បារីព្រោះ អត្រាភាគរយអាចមានកូនបានច្រើនភាគរយ ប្រសិនបើលោកផ្តាច់បារីបាន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook