CamNews

តារា 

មិនគួរឲ្យជឿ!! Nadach ហ៊ានបញ្ជាក់ក្តីស្រលាញ់របស់ខ្លួនចំពោះ Yaya ដល់ម្លឹងសោះ

តារាថៃ ៖ តារាសម្តែងរូបសង្ហា លោក Nadech Kugimiya និងមិត្តស្រីរបស់គាត់ នាង Yaya Urassaya បាននាំគ្នាទៅដើរផ្សារទិញឥវ៉ាន់ នៅក្នុងទីក្រុង New York បន្ទាប់ពីចូលរួមក្នុងការបង្ហាញម៉ូដអាវក្នុងរបស់ស្ត្រី ហើយរឿងដ៍គួរឲ្យអស់សំណើចនោះគឺ លោក Nadech ហ៊ានបញ្ជាក់ក្តីស្រលាញ់របស់ខ្លួនចំពោះ Yaya រហូតពាក់អាវដែលប៉ាក់ឈ្មោះនាងនៅលើអាវនោះ ហើយពាក់ឲ្យមហាជនបានឃើញថែមទៀតផង ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Nadech បានពាក់អាវយឺតពណ៏ស ដោយអាវនោះសរសេរថា (Urassaya Since 2011) អាចនិយាយបានថា វាគឺជាហេតុផលដែលបញ្ជាក់យ៉ាងច្បាស់ថា គាត់ស្រលាញ់មិត្តស្រីរបស់គាត់ខ្លាំង និងមានភាពក្លាហានរហូតហ៊ានបញ្ជាក់ក្តីស្រលាញ់ទាំងមិនមានការអៀនខ្មាស់ ។ 

ហើយជាចុងក្រោយ នៅថ្ងៃទី ២១​ កញ្ញានេះ នាង Yaya ក៍បានសារភាពថា អាវដែលមានឈ្មោះនាងគឺនាងជាបង្កើតវា​ ដើម្បីឲ្យមិត្តប្រុសរបស់ខ្លួនពាក់ និងចង់បង្ហាញក្តីស្រលាញ់របស់ខ្លួនឲ្យពិភពលោកបានស្គាល់ ហើយម្យ៉ាងវិញទៀតលោក Nadech ក៏ពេញចិត្តនឹងពាក់អាវនេះដោយគ្មានលក្ខ័ខណ្ឌដែរ ៕











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Nadech Kugimiya Yaya