CamNews

តារា 

ពិធីលាភាពនៅលីវរបស់នាង Margie ធ្វើឲ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិត ដោយសាររឿងមួយ

កំសាន្ត ៖ កាលពីយប់ថ្ងៃទី ១៥ ខែកញ្ញា កន្លងទៅនេះ នាង Margie rasri បានរៀបចំពិធីលាភាពនៅលីវ មុនពេលចូលរោងជាមួយលោក Pok Chirathivat ដែលជាមហាសេដ្ឋីមួយរូប ព្រមទាំងជាសង្សាររាប់ឆ្នាំរបស់តារាថៃរូបនេះផងដែរ ។ 

នៅក្នុងពិធីលាភាពនៅលីវរបស់នាង Margie ធ្វើឲ្យអ្នកគាំទ្រញញឹមបិទមាត់មិនជិត ដោយសារតែយើងសង្កេតឃើញថា មានវត្តមានរបស់តារាសម្តែងស្រី ២ ដួង ដែល Fans តែងតែចង់ឲ្យពួកគេត្រលប់ទៅជិតដិតគ្នាដូចមុននោះគឺ នាង Mint Chalida និងនាង Kimmy Kimberley ។ 

គួរបញ្ជាក់ឲ្យដឹងថា ពិធីលាភាពនៅលីវនេះ គឺមានវត្តមានរបស់អ្នកកំដរខាងកូនក្រមុំ និងមិត្តភក្តិជិតដិតរបស់នាង Margie rasri តែប៉ុណ្ណោះទេ ពោលគឺមិនមានអ្នកដទៃនោះឡើយ ៕








ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Margie rasri Pok Chirathivat Kimberly Mint chalida