តារាថៃ ៖ តារាសម្តែងរូបស្រស់នាង Kimberly និងលោក Mark prin ដែលជាគូសង្សារផ្អែមល្អែមនៅក្នុងប្រទេសថៃ បានធ្វើឲ្យអ្នកគាំទ្រនិង ប្រជាជនជាច្រើនមានចម្ងល់ និងមានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយពីបាត់មុខ មិនឃើញអ្នកទាំង ២ បង្ហាញភាពផ្អែមល្អែមនៅលើគណនី Instagram របស់ពួកគេ ។
ថ្វីត្បិតតែស្នេហារបស់គូស្នេហ៍មួយគូនេះមិនបានបង្ហាញនូវភាពផ្អែមល្អែមឲ្យមហាជនបានឃើញ ប៉ុន្តែសេចក្តីស្រលាញ់របស់ពួកគេនៅតែបន្ត មិនងាយនឹងសាបសូន្យឡើយ គ្រាន់តែនាង Kimberly និង Mark prin កំពុងតែមានការមមាញឹកនឹងការងាររៀងៗខ្លួនតែប៉ុណ្ណោះទេ ។
គួរបញ្ជាក់ឲ្យដឹងថា ទោះឃ្លាតឆ្ងាយយូរយ៉ាងណាក៏ដោយ ក្តីស្រលាញ់របស់គូស្នេហ៍មួយគូនេះ នៅតែរឹងមាំ ហើយធ្វើឲ្យអ្នកទាំង ២ កាន់តែស្រលាញ់គ្នា និងនឹកគ្នាកាន់តែខ្លាំងថែមទៀតផង ៕
ដោយ ៖ គន្ធា
ប្រភព ៖ អិុនស្រ្តាក្រាម