CamNews

ប្លែកៗ 

ចម្លែកមែន សមាជិកមួយគ្រួសារ ២៥នាក់ សុទ្ធតែមានម្រាមដៃ១២ និងម្រាមជើង១២ដូចគ្នា

ប្រការចម្លែកបានកើតឡើងនៅក្នុងគ្រួសារជនជាតិឥណ្ឌាមួយ នៅពេលពួកគេកើតមក មានម្រាម
ដៃដល់ទៅ១២ម្រាម និងម្រាមជើង១២ម្រាម។

នោះគឺគ្រួសារ Choudhary រស់នៅក្នុងភូមិមួយក្នុងរដ្ឋ Bihar ភាគខាងជើងប្រទេសឥណ្ឌា។ សមា
ជិកទាំង ២៥នាក់របស់គ្រួសារនេះ កើតមកសុទ្ធតែមានម្រាមដៃ និងម្រាមជើងសល់ចំនួន៤។

Krishna Choudhary អាយុ ៥០ឆ្នាំ បានឱ្យដឹងថា ឪពុក និងលោកតារបស់ខ្លួន សុទ្ធតែមានម្រាមដៃ
និងម្រាមជើងចំនួន ២៤។ ជំនាន់របស់លោក និងកូនចៅ ក៏ជួបប្រទះនឹងប្រការចម្លែកនេះ។ បញ្ហា
នេះ បានបណ្ដាលឱ្យមានការលំបាកក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ពួកគេទាំងអស់ ត្រូវ
ពាក់ស្បែកជើងផ្ទាត់ ឬដើរជើងទទេ ព្រោះពិបាករកស្បែកជើងដែលសមស្រប។

ចំពោះ Krishna Choudhary ការដែលមានម្រាមសល់បែបនេះ មិនបង្កការលំបាកក្នុងការរស់នៅ
ប្រចាំថ្ងៃ ប៉ុន្តែ កូនៗរបស់គាត់ គឺមិនយល់ដូច្នេះ។ កូនស្រីរបស់គាត់ បានត្រូវបុរស៤នាក់បដិសេធ
មិនព្រមរៀបការជាមួយ។

ខណៈដែលបណ្ដាសមាជិកក្នុងគ្រួសារ មានអារម្មណ៍ថា ត្រូវបណ្ដាសា បងស្រីថ្លៃរបស់ Krishna
បែរជាចាត់ទុកថាជាសំណាង ព្រោះថា មិនមែនគ្រួសារណាក៏ជួបនឹងករណីបែបនេះ។ “នេះប្រាកដ
ជាសារមួយរបស់ទេវតា”។

បណ្ឌិត Aayush Gupta សាស្ដ្រាចារ្យផ្នែករោគស្បែកនៅសកលវិទ្យាល័យវេជ្ជសាស្រ្ដនៅតំបន់
Pune បានឱ្យដឹងថា ករណីនេះនៅក្នុងវេជ្ជសាស្ដ្រគេហៅថាការលើសម្រាម។ នោះគឺជាការច្របូក
ច្របល់ផ្នែកហ្សែន បង្កឡើងដោយការរីកចម្រើនខុសប្រក្រតីរបស់ហ្សែន បណ្ដាលឱ្យលើសម្រាម។
បណ្ដាម្រាមដែលលើសនេះមិនធ្វើឱ្យឈឺចាប់ ឬប៉ះពាល់ដល់សុខភាព ប៉ុន្តែ វាតែងប៉ះពាល់ដល់ផ្លូវ
ចិត្តរបស់ម្ចាស់ម្រាម។ ម្រាមសល់ទាំងនេះ អាចត្រូវបានបំបាត់ចោលដោយការវះកាត់ ប៉ុន្តែ ការវះ
កាត់បែបនេះ តែងមានតម្លៃខ្ពស់៕



ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: ចម្លែក ឥណ្ឌា ម្រាម​ដៃជើងសល់