CamNews

តារា 

តារាថៃទាំង ៤ ដួង ដែលតឿ តែស្នាដៃក្នុងការសម្តែងម៉ាអែម

កំសាន្ត ៖ ទោះបីជាមានកំពស់មិនសមប្រកបក៏ពិតមែន ប៉ុន្តែតារាថៃទាំង ៤ ដួងនេះ ក្នុងត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ទេ អំពីស្នាដៃដ៏ល្អឯកក្នុងការសម្តែងរបស់ពួកគេ ។ ចង់ដឹងថា តារាទាំង ៤ ដួងមានអ្នកណាខ្លះ សូមធ្វើការទស្សនានៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ។

១. លោក Junhavat

តារាថៃរូបនេះមានកំពស់ ១.៦២ សង់ទីម៉ែត្រ ប៉ុន្តែលោកមានជំនាញខ្លាំងក្នុងការសម្តែង ហើយរឿងដែលលេចធ្លោរបស់លោកគឺមានចំណងជើងថា Hormones ។ 

២. លោក James Teeradon

កំលោះសង្ហារូបនេះ មានកំពស់ ១.៦៥ សង់ទីម៉ែត្រ ស្តាប់ទៅដូចជាទាបណាស់សម្រាប់មនុស្សប្រុស ។ តែបើនិយាយអំពីការសម្តែងវិញ ពិតជាមិនអន់ទេ ហើយ Fans ចាប់ផ្តើមល្បីឈ្មោះខ្លាំងក្នុងរឿង The Series Season 2 – 3 ។ 

៣. លោក Alex Rendell

កំពស់ ១.៧២ សង់ទីម៉ែត្រ ដូចជាមិនទាបពេកទេ ប៉ុន្តែបើប្រៀបធៀបជាមួយនិងតារាសម្តែងផ្សេងៗ តារាថៃរូបនេះមានកំពស់មិនខ្ពស់ទេ ប៉ុន្តែមានទឹកចិត្តល្អ និងពូកែសម្តែងបានយ៉ាងល្អ ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់នោះទេ ។ 

៤. លោក Mum Jokmok

កំពស់ ១.៦១ សង់ទីម៉ែត្រ គឺជាកំពស់ស្អាតសម្រាប់មនុស្សស្រី ប៉ុន្តែបើនិយាយអំពីបុរសវិញគឺ តឿតែម្តង ហើយតារាថៃរូបនេះ ជំនាញខាងសម្តែងរឿងកំប្លែង ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Alex Rendell Alek teeradetch Toey Jarinporn