CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថ្ងៃអាទិត្យទី១៣ខែមករាឆ្នាំ២០១៣


ជូត

-រាសីថ្ងៃនេះ៖ ឡើងខ្ពស់ត្រដែត។
-ស្ថានភាពការងារ៖ រកស៊ីមានបានលុយកាក់ហូរចូល អត់ដាច់។
-ការធ្វើដំណើរ៖ សុខសប្បាយធម្មតា មិនមានបញ្ហាសោះឡើយ។
-ស្នេហា៖ សុខសប្បាយទាំងប្រុសទាំងស្រី មានតែភាសាអូនបង។
ឆ្លូវ
-រាសីថ្ងៃនេះ៖ ល្អបង្គួរ។
-ស្ថានភាពការងារ៖ មិនសូវល្អប្រសើរ ហើយក៏មិនជាស៊យណាស់ដែរ ដូចនេះហើយខំប្រឹង។
-ការធ្វើដំណើរ៖ មិនមានបញ្ហានោះទេ។
-ស្នេហា៖ ធម្មតាស្នេហាថ្ងៃនេះគូស្នេហ៍ល្អូកល្អើន។ 
ខាល
-រាសីថ្ងៃនេះ៖ ស្រុតចុះយ៉ាងខ្លាំង។
-ស្ថានភាពការងារ៖ ការងារថ្ងៃនេះ មិនកាក់កបនោះទេ គួរណាខិតខំបន្ថែមជាលំដាប់។
-ការធ្វើដំណើរ៖ ចេញទៅណាមកណាថ្ងៃនេះ អាចមានបញ្ហា។
-ស្នេហា៖ គូស្នេហាថ្ងៃនេះ រកាំរកូស ទាស់សម្ដីគ្នា។
ថោះ
-រាសីថ្ងៃនេះ៖ ឡើងខ្ពស់ត្រដែត។
-ស្ថានភាពការងារ៖ កាក់កប មិនមានបញ្ហាតាមយាយីនោះទេ មានតែលាភផលចូល។
-ការធ្វើដំណើរ៖ សុខសប្បាយជាធម្មតាមិនមានបញ្ហានោះទេ។
-ស្នេហា៖ គូស្នេហ៍ថ្ងៃនេះ ស្រលាញ់គ្នាជាងសព្វមួយដង។ 
រោង
-រាសីថ្ងៃនេះ៖ ស្រុតចុះយ៉ាងខ្លាំង។
-ស្ថានភាពការងារ៖ មិនល្អប្រសើរនោះទេ គួរណាកុំប្រញ៉ាប់សម្រេចចិត្ត។
-ការធ្វើដំណើរ៖ ចេញទៅណាមកណាថ្ងៃនេះគួរណាមានមនុស្សស្គាល់គ្នាទៅជាមួយ។
-ស្នេហា៖ គូស្នេហាថ្ងៃនេះឈ្លោះទាស់ទែងគ្នាសម្បើមណាស់។
ម្សាញ់
-រាសីថ្ងៃនេះ៖ ឡើងខ្ពស់ត្រដែត។
-ស្ថានភាពការងារ៖ ការងាររកទទួលទានថ្ងៃនេះលុយកាក់ហូរចូលជាលំដាប់។
-ការធ្វើដំណើរ៖ ការចេញដំណើរទៅផ្លូវជិតឆ្ងាយ មិនមានបញ្ហាអ្វីនោះទេ។
-ស្នេហា៖ ស្នេហាអស់លោកអ្នកថ្ងៃនេះ ល្អូកល្អើនទឹកឃ្មុំ។
មមី
-រាសីថ្ងៃនេះ៖ ល្អបង្គួរ។
-ស្ថានភាពការងារ៖ ការងាររបស់អស់លោកអ្នកថ្ងៃនេះ មិនមានបញ្ហានោះទេ។
-ការធ្វើដំណើរ៖ ទៅណាមកណាថ្ងៃនេះ អាចចេញទៅបានដោយមិនមានបញ្ហា។
-ស្នេហា៖ ថ្ងៃនេះស្ងៀមមិនសូវស្រដី គួរណាចេះនិយាយផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក។
មមែ
-រាសីថ្ងៃនេះ៖ ល្អបង្គួរ។
-ស្ថានភាពការងារ៖ ការងាររកទទួលទានរបស់អស់លោកអ្នកថ្ងៃនេះ អាចល្អកកករបន្តិច។
-ការធ្វើដំណើរ៖ ការចេញដំណើរទៅណាមកណាថ្ងៃនេះ មិនមានបញ្ហាធំដុំនោះទេ។
-ស្នេហា៖ គូស្នេហាថ្ងៃនេះមិនមានអ្វីប្លែកខុសប្រក្រតីនោះទេ។
វក
-រាសីថ្ងៃនេះ៖ ស្រុតចុះយ៉ាងខ្លាំង។
-ស្ថានភាពការងារ៖ ការងារថ្ងៃនេះមានបញ្ហាច្រើនគួរណាយកចិត្តទុកដាក់បន្ថែម។
-ការធ្វើដំណើរ៖ ចេញដំណើរទៅណាមកណាថ្ងៃនេះ មិនសូវជាសុខសប្បាយនោះទេ។
-ស្នេហា៖ គូស្នេហាថ្ងៃនេះឈ្លោះទាស់ទែងគ្នា។
រកា
-រាសីថ្ងៃនេះ៖ ល្អបង្គួរ។
-ស្ថានភាពការងារ៖ ការងាររបស់អស់លោកអ្នកថ្ងៃនេះ មិនមានអ្វីខុសធម្មតានោះទេ។
-ការធ្វើដំណើរ៖ ចេញទៅណាមកណាគួរណាប្រយ័ត្នបន្តិច។
-ស្នេហា៖ ស្នេហាថ្ងៃនេះគូស្នេហាមិនមានបញ្ហានោះទេ។
ចរ
-រាសីថ្ងៃនេះ៖ ស្រុតចុះយ៉ាងខ្លាំង។
-ស្ថានភាពការងារ៖ ការងាររកទទួលទានថ្ងៃនេះ រកាំរកូសបញ្ហាច្រើន គួរណាប្រយ័ត្ន។
-ការធ្វើដំណើរ៖ ចេញដំណើរទៅណាមកណាថ្ងៃនេះ គួរមានមនុស្សទៅជាមួយ។
-ស្នេហា៖ ស្នេហាថ្ងៃនេះមិនសមប្រកបគួរណាយកចិត្តនារីៗអោយបានច្រើន។
កុរ
-រាសីថ្ងៃនេះ៖ ឡើងខ្ពស់ត្រដែត។
-ស្ថានភាពការងារ៖ ការងាររកទទួលទានថ្ងៃនេះកាក់កបជាលំដាប់ ភ្ញៀវពេញចិត្តទៀតផង។
-ការធ្វើដំណើរ៖ ចេញដំណើរទៅណាមកណាថ្ងៃនេះ សុខសប្បាយតាមជាប់ជានិច្ច។
-ស្នេហា៖ អ្នកមិនទាន់មានគូថ្ងៃនេះអាចរកបាន មួយនឹងគេផង។