CamNews

តន្រ្តី 

ស្រីណយ ប្រកាស​ថា "ចង់​ធ្វើ​សង្សារ​គេ​ឡើង​ញ័រ​ខ្លួន" (Video Inside)

ភ្នំពេញ៖ ស្រីណយ ជាតារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មប៊ិកមែន បានរៀបរាប់ប្រាប់ មហាជន
ទូទៅនិង ស្រទាប់យុវវ័យឲ្យដឹងថា នាងចង់ធ្វើសង្សារ គេឡើងញ័រខ្លួន ។ បើទោះបីជាស្រីស្រស់
សម្បូរស្នេហ៍កញ្ញា សែម ស្រីណយ បានប្រឡូកក្នុង សិល្បៈរយៈពេលខ្លី ក៏ពិតមែន តែបើមើលពី
ប្រជាប្រិយភាពរបស់នាងវិញ ហាក់កើនឡើងយ៉ាងខ្លាំង ចាប់តាំងពីនាងចូល មកដល់ទ្រនំផលិត
កម្ម ប៊ិកមែន ។

មិនតែប៉ុណ្ណោះ បទចម្រៀងរបស់នាង ដែលចរាចរលក់ នៅលើទីផ្សារត្រូវបាន ស្រទាប់យុវវ័យគាំទ្រ
យ៉ាងច្រើន ព្រោះថា បទចម្រៀងរបស់នាង ហាក់ត្រូវសាច់រឿង និងទាក់ទងស្រទាប់យុវវ័យ បូករួម
ទាំងការសម្តែង បែបក្រមិចក្រមើម របស់នាងទៀតផង ។ ចាប់តាំងពីផលិតកម្ម ប៊ិកមែន បានចេញ
លក់អាល់ប៊ុម វីស៊ីឌីវ៉ុល១២ របស់ខ្លួននៅលើទីផ្សារមក មហាជនចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង
លើបទចម្រៀងមួយ របស់កញ្ញា ស្រីណយ ដែលមានចំណង ជើងថា "ចង់ធ្វើសង្សារគេឡើងញ័រខ្លួន"។

ចម្រៀងមួយបទនេះ ហាក់បង្ហាញថា តារាចម្រៀងក្រមិចក្រមើម ស្រីណយ បានត្អូញត្អែរ ប្រាប់គេឯង
ថា ចង់ធ្វើសង្សារគេឡើងញ័រខ្លួន ព្រោះខ្លួនអត់ទាន់មាន សង្សារបណ្ដើរនឹងគេ ។ តែទោះជាយ៉ាងណា
ការត្អូញត្អែរបស់តារាចម្រៀងរូបនេះ គឺគ្រាន់តែជាចំណងជើងនិងសាច់រឿងនៅក្នុងអត្ថន័យបទចម្រៀង
តែប៉ុណ្ណោះ ។

ចំពោះការសម្តែងនៅក្នុងខារ៉ាអូខេបទចម្រៀង "ចង់ធ្វើសង្សារគេឡើងញ័រខ្លួន" នេះវិញត្រូវបានស្រទាប់
យុវវ័យកោតសរសើរ ពេញៗមាត់ថា ស្រីណយ ពូកែសម្តែង ធ្វើក្រមិចក្រមើម ដែលមើលទៅគួរឲ្យទាក់
ទាញសម្រាប់ ស្រទាប់យុវវ័យបច្ចុប្បន្ន ។

សូមទស្សនាខារ៉ាអូខេបទ "ចង់ធ្វើសង្សារគេឡើងញ័រខ្លួន" របស់កញ្ញា ណយ ខាងក្រោមនេះ ទាំងអស់
គ្នា៖

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: srey noy entertainment khmer star singer