CamNews

តារា 

តើអតីតភរិយា លោក Tono ស្លៀកពាក់យ៉ាងម៉េចចូលកម្មវិធី បានជាគេផ្អើលពេញឆាកចឹង?

ព័ត៌មានកំសាន្ត ៖​ មេម៉ាយក្មេងខ្ចី នាង Tangmo Pattaratida ឃើញថា កាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះមិនសូវយកចិត្តពេលវេលាផ្ទាល់ខ្លួនទៅគិតរឿងឈឺចាប់ជាមួយនិងអតីតស្វាមីលោក Tono pakin ទៀតទេ យកពេលវេលាមកធ្វើអ្វីៗដើម្បីខ្លួនឯងខ្លះ ធ្វើមិនចង់ខ្ជះខ្ជាយទៅគិតនឹងអ្វីដែលបានបាតបង់រួចទៅហើយ ។ 

ឆាកជិវិតរបស់នាង​ Tangmo Pattaratida ហាក់មានភាពប្រសើរឡើងជារៀងរាល់ថ្ងៃ ការងារក៏មានមិនខ្វះធ្វើ ហើយក៏មានមនុស្សល្អនៅតាមជួយជ្រុមជ្រែងជានិច្ច អាចនិយាយថា​ នេះគឺជាសំណាងរបស់នាងទោះមិនមានស្វាមីក៏ដោយ ។

គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី ១៤ ខែធ្នូ នេះ តារាស្រីវ័យ ៣២ ឆ្នាំរូបនេះ ត្រូវបានអញ្ជើញនៅក្នុងកម្មវិធី "i can see your voice season 3" ស្រាប់តែតារាស្រីរូបនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្លៀកឈុតគេងយប់ ហើយក៏ត្រូវគេផ្អើល និងបង្អាប់ជាលក្ខណៈលេងសើចពេញឆាកតែម្តង ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Gossipstar 


Tags: Tangmo Pattaratida Tono pakin