ថៃ ៖ ជីវីតប្តីប្រពន្ធរបស់តារាសម្តែងស្រីនាង Pat napapa និងលោក Akarakit worarojcharoendet ចាប់ផ្តើមរកាំរកូសនឹងគ្នាបន្ទាប់ពីស្វាមីរបស់នាងបានចេញពីពន្ធធនាគារ កាលពីចុងឆ្នាំ ២០១៨ ។
នាង Pat napapa និយាយថា សព្វថ្ងៃនេះនាងរស់នៅជាមួយកូននៅផ្ទះខាងម្តាយ ចំណែកឯស្វាមីក៏រស់នៅខាងម្តាយគាត់ដូចគ្នា ។ ទោះបីជាយ៉ាងណាក៏ដោយ ភាពរកាំរកូសរបស់ Pat និង Akarakit ដាក់មួយលែក ដោយសារតែនៅថ្ងៃបុណ្យទិវានៃសេចក្តីស្រលាញ់ អ្នកទាំងពីរបានជួបគ្នានិងធ្វើខួបកំណើតឲ្យកូនប្រុសយ៉ាងមានភាពកក់ក្តៅ ។ ទង្វើរបស់ប្តីប្រពន្ធមួយគូនេះបានធ្វើឲ្យមហាជនកោតសរសើរអំពីទឹកចិត្តរបស់ Pat និង Akarakit យ៉ាងខ្លាំងដោយបង្ហាញអំពីទំនួសខុសត្រូវចំពោះកូនក្នុងនាមជាឪពុកម្តាយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook