ថៃ ៖ ខំចិញ្ចឹមកូនមកបានពេញកំលោះដល់ថ្នាក់នេះមិនមែនជារឿងធម្មតានោះទេ ហើយអ្វីដែលធ្វើឲ្យអ្នកម្តាយ និងលោកឪពុកកាន់តែរីករាយនោះគឺ កូនដើរតាមគន្លងធម៌ ។
ជាក់ស្តែងយើងក្រលេកមកមើល តារាសម្តែងស្រីនាង Kejmanee មានកូនប្រុសសុទ្ធតែមានរូបរាងសង្ហាទាំង ៣ ។ អ្វីដែលធ្វើឲ្យមហាជនកាន់តែកោតសរសើរមិនដាច់ពីមាត់នោះគឺ ទោះបីជាអ្នកទាំងបីចាប់អាជីពនៅក្នុងវិស័យសិល្បៈពិតមែន ប៉ុន្តែពួកគេក៏មិនបានបោះបង់ចោលការសិក្សាផងដែរ ។
មិនត្រឹមតែខំរៀនឲ្យអ្នកម្តាយ និងលោកឪពុកសប្បាយចិត្តនោះទេ ថ្មីៗនេះគឺ Jk Jaokhun Wattanasin, JM Wattanasin និង Jinjett Wattanasin ត្រូវទស្សនាវដ្តី HAMBURGERMAGAZINE អញ្ជើញថតជា Cover ជាមួយអ្នកម្តាយជាទីស្រលាញ់ថែមទៀតផង ។ ពិតជាអែមមែនទែន រូបរាងសង្ហាហើយ ខំរៀន ស្តាប់បង្កាប់ម្តាយឪពុក ហើយថែមទាំងរួមដៃជាមួយម្តាយរកលុយបានទៀត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar