CamNews

តារា 

ស្វាមីទើបចេញពីគុកបានប៉ុន្មានខែ ពេលនេះនាង Pat napapa ប្រកាសថា អ្នកទាំងពីរបានចែកផ្លូវគ្នាទៅហើយ

កំសាន្ត ៖ នាង Pat napapa បានរាយការណ៍ថា បានចែកផ្លូវគ្នាជាមួយនិងលោក Akarakit worarojcharoendet ហើយពេលនេះអ្នកទាំងពីរមិនមែនជាប្តីប្រពន្ធនឹងគ្នាទៀតនោះទេ ។ 

តារាស្រីវ័យ ៣២ ឆ្នាំរូបនេះបាននិយាយថា "ចាប់ពីពេលនេះតទៅ ខ្ញុំនឹងនិយាយតែពីរឿងផ្ទាល់ខ្លួនតែប៉ុណ្ណោះ ហើយខ្ញុំនឹងមិននិយាយអំពីរឿងរបស់ Akarakit ទៀតទេ។ ខ្ញុំមិនបាននិយាយជាមួយគាត់ តាំងពីពេលដែលគាត់បង្ហោះរូបថតរបស់គាត់នៅលើគណនីអុិនស្រ្តាក្រាម។ ខ្ញុំគិតថា អ្នកទាំងអស់គ្នាពិតជាយល់ច្បាស់អំពីចម្លើយដែលគាត់បានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត។ ជាការពិតណាស់ ខ្ញុំយល់ច្បាស់ទោះបីជាគាត់មិនបានប្រាប់ខ្ញុំដោយផ្ទាល់ក៏ដោយចុះ" ។ 

តួស្រីក្នុងរឿង "បេះដូងស្នេហ៍ពីរជាតិ" រូបនេះបានបន្ថែមទៀតថា តួនាទីរបស់ខ្ញុំពេលនេះគឺត្រឹមជាម្តាយរបស់ Nong Racing ប៉ុណ្ណោះ ហើយខ្ញុំបានយល់ចំពោះរឿងគ្រប់យ៉ាងដែលបានកើតឡើង។ វាគឺជាជម្រើសល្អបំផុតសម្រាប់ការធ្វើបែបនេះ ។ សម្រាប់អារម្មណ៍របស់ខ្ញុំពេលនេះគឺធម្មតា ហើយខ្ញុំពេញចិត្តនឹងនិយាយអំពីរឿងនេះ ៕



ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Pat napapa Akarakit worarojcharoendet