CamNews

តារា 

ទោះបីជាផ្ទុះដំណឹងលែងលះពិតមែន ប៉ុន្តែនាង Pat និងស្វាមីឆ្លៀតពេលជួបគ្នាជារឿយព្រោះហេតុផលតែ​ម្យ៉ាង

ថៃ ៖ តាំងពីស្វាមីចេញពីពន្ធធនាគារ ទំនាក់ទំនងប្តីប្រពន្ធរបស់នាង Pat napapa និងលោក Akarakit worarojcharoendet មិនដូចមុនទៀតទេ ព្រោះអ្នកទាំងពីរត្រូវរស់នៅផ្ទះពីរផ្សេងពីគ្នា ។ 


នៅក្នុងកិច្ចសម្ភាស៍មួយ តារាសម្តែងស្រីរូបនេះនិយាយថា ទំនាក់ទំនងរវាងនាងនិងស្វាមីក៏កំពុងតែស្ថិតក្នុងចំណុចមួយដែលមិនច្បាស់លាស់ ។ មិនត្រឹមតែប៉ុណ្ណោះ​ Pat និង Akarakit ក៏ធ្លាប់បង្ហើបប្រាប់ថា អាចនឹងឈានដល់ដំណាក់កាលលែងលះគ្នា ។ ទោះបីជាយ៉ាងណាក៏ដោយ នាង Pat និងស្វាមីឆ្លៀតពេលជួបគ្នាជារឿយព្រោះកូនប្រុសរបស់ពួកគេត្រូវការម្តាយឪពុក ។ 

គួរបញ្ជាក់ឲ្យដឹងថា ពេល Pat មមាញឹកជាមួយនិងការងារសិល្បៈ ក៏យកកូនទៅឲ្យស្វាមីមើល ហើយពេលរួចពីការងារក៏ទៅយកកូនពីផ្ទះស្វាមីមកផ្ទះខ្លួនឯងវិញ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Pat napapa Akarakit worarojcharoendet