(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត បន្ទាប់ពីសម្រាលកូនស្រីរួច ដោយការវះកាត់ប្រកបដោយជោគជ័យ តារាសម្ដែងក្មេងវ័យ អ្នកនាង ភិន សុដាលីស ដែលកំពុងជាប់ងារ ជាស្រីមេម៉ាយ ទាំងនៅខ្មីល្ហក់ បានបញ្ចេញសារគួរឲ្យចាប់អារម្មណ៍ថ្មីមួយទៀត ចង់សម្ដៅដល់មនុស្សមួយចំនួន ដែលបានបញ្ចេញមតិរិះគន់លើរូបនាង ទាំងមិនបានដឹងរឿងផ្ទៃក្នុង នៃការបែកបាក់នេះច្បាស់លាស់ ពោលគឺហាក់បញ្ចេញមតិទម្លាក់កំហុសលើរូបនាង តែម្ខាង ហើយត្រូវបាន ភិន សុដាលីស ចាត់ទុកថា ក្រុមមនុស្សទាំងនោះ កំពុងតែត្រូវបានគេខ្ចីប្រើ ដើម្បីវាយប្រហារលើនាង។
ក្នុងបណ្ដាញសង្គម ដ៏ពេញនិយមរបស់ ភិន សុដាលីស បាននិយាយថា «នរណាដែលធ្វើរឿង ឲ្យកក្រើកឲ្យប្រាកដ? បើរាល់ព័ត៌មានសុទ្ធតែក្រុមចែឯងអ្នកដុតមកចឹងៗអីនែ៎.. គេមិនធ្វើដោយខ្លួនគេផ្ទាល់ទេ គឺគេខ្ចីចែឯងប៉ុន្មានអ្នកហ្នឹង ជួយរៀបរាប់ជំនួសគេ។ អស់សំណើចដល់ហើយ ចែអើយ ឯណាសុំមើលសារហ្នឹងតិចមើល ខ្ញុំបានផ្ញើរថ្ងៃខែណា? ចែឯងនេះ ចេះតែហ៊ាននាំពាក្យហើយ មានជាអាត់សំឡេងជាភស្តុតាងផង កុំចេះតែនិយាយផ្តេសផ្តាសណា និយាយត្រូវមានភស្តុតាង កុំខំពេកចែ បានអីមកវិញ?
ខ្ញុំធ្លាប់ផ្ញើរសារទៅមែន ផ្ញើរទៅនៅពេលគេទៅចោលខ្ញុំ និងកូនដំបូងៗម៉េស ផ្ញើរទៅអង្វរគេថា "ឲ្យគេត្រឡប់មកវិញ ត្រូវគ្នាវិញ អាណិតកូន ម៉េចក៏ទុកខ្ញុំចោល នៅផ្ទះជួលម្នាក់ឯង"»។
ភិន សុដាលីស បានសរសេររៀបរាប់បន្តទៀតថា «បន្ទាប់មកនៅពេលដែលប៉ា(អ៉ិន សុភិន)គាត់ដឹងថា គេទៅចោល ហើយទុកយើងឲ្យនៅផ្ទះជួលម្នាក់ឯង យើងនេះខំទៅអង្វរគេទៀតថាឲ្យត្រូវគ្នាវិញទៅ អង្វរម្តងហើយម្តងទៀត ហើយកុំទៅឆ្លើយតបសារព័ត៌មាន ជាមួយប៉ាអី ព្រោះតែមិនចង់ឲ្យនរណាដឹងថា គេបានបោះបង់យើងចោលជាមួយកូន ខ្លាចគេធ្លាក់កូដ ខ្លាចទស្សនិកជនស្អប់គេ ខ្លាចរូបភាព ដែលកើតឡើងផ្សេងៗទៀត តែគេនៅតែមិនខ្វល់ថែមទាំង បោះពាក្យមកវិញថា"ការពិតនៅតែជាការពិត មុនក្រោយគេគង់តែដឹង ឈប់ខលទៅគេទៀត គេបានដាក់ពាក្យទៅតុលាការហើយ ចាំតែតុលាការខលទៅ ហើយលែងលះគ្នាទៅ"»។
អ្នកមេម៉ាយវ័យក្មេង រូបនេះ បានសង្កត់ធ្ងន់ថា «មើល៍យើងមានអារម្មណ៍ម៉េច ហើយឡើងគេធ្វើអ៉ីចឹងដាក់ហើយ នៅខ្វល់ពីរឿងគេល្បីមិនល្បីទៀត? តែតាំងពីត្រឡប់មក ពីការកោះហៅរបស់តុលាការលើកទី១មក ភ្ញាក់ខ្លួនហ្មង ដូចខ្មោចចេញ ដូចត្រូវគេធ្វើអំពើអ៉ីចឹង? ម៉េចក៏មិនឆ្ងល់ថា ការកោះហៅលើកទី២ និងទី៣ ម៉េចក៏ខ្ញុំមិនទៅ ម៉េចក៏ឲ្យមេធាវីទៅជំនួស? ដោយសារតែវាឆ្អែតគ្រប់គ្រាន់ហើយ មិនបាច់ជួបមុខទៀតទេ លក្ខណៈថា គូសថ្មចំណាំហើយ កុំថាឡើយទៅផ្ញើរសារដូចចែឯងនិយាយចឹង ព្រឺសំបុរណាស់ចែ !ចង់សួរទៅបណ្តាចែចែ និងមនុស្សមួយចំនួនតូច ដែលត្រូវបានគេខ្ចីមាត់មកឈ្លោះ ជាមួយគ្រួសារខ្ញុំនែ៎ក ថាគេមានបានប្រាប់រឿងនេះ ទៅចែចឹងអត់? ហើយដែលថា ដឹងរឿងច្បាស់ខ្លាំងហ្នឹងហ្អា ដឹងច្បាស់ដល់កំរិតណា? នៅផ្ទះជាមួយគ្នាដែលមែនពេលហ្នឹង? ហើយខ្ញុំទៅប៉ះពាល់អ្នកឯងពីកាលណា ម៉េចបានចូលចិត្តចេះ តែមកខាំខ្ញុំចឹង ខ្ចិលនិយាយ ចែណាមានខ្លួនរើសយកទៅ ចែអើយចែ..!»។
នេះអានិយាយបានថា ជាការបញ្ចេញសារប្រតិកម្ម ជាលើកទី២ហើយ បន្ទាប់ពីលើកទី១ នាង ភិន សុដាលីស បានបញ្ចេញសារ ដើម្បីស្នើកុំឲ្យមហាជន និងអ្នកគាំទ្រមួយចំនួន ឈឺឆ្អាលចំពោះរឿងរបស់នាង ជាមួយនិងលោកប្ដី ហេងស៊យ ប៉ែន ចំរ៉ុង ខណៈដែលរឿងនេះ កំពុងតែស្ថិតក្នុងការតាមដានរបស់ទស្សនិកជន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង