CamNews

តារា 

លេចធ្លាយរូប Justin Bieber ស្រាតកាន់ហ្គីតាច្រៀងអោយ ជីដូនរបស់ខ្លួនស្តាប់

Justin Bieber គឺជាតារាវ័យក្មេង ដ៏ល្បីល្បាញ ដែលរូបរាងសង្ហារ ឆក់យកបេះដូងទស្សនិកជន
នារីៗ បានជាច្រើននាក់ ។ ថ្មីៗនេះ Justin Bieber បានបែកធ្លាយរូបមួយ ដ៏គួរអោយចង់សើច
បំផុតនៅពេលបានឃើញ ។



យោងទៅតាមគេហទំព័រ TMZ បានអោយដឹងថា ពួកគេបានទទួលរូបថត ពីមនុស្សម្នាក់ដែល
រូបនោះជារូប ធ្វើអោយបុគ្គលិករបស់ TMZ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ រូបនោះគឺជា Justin Bieber
ស្រាតននលគោក ដោយមានតែហ្គីតាមួយប៉ុណ្ណោះ ដើម្បីបិទបាំងកន្លែងសំខាន់ ។ រូបនោះគឺ
ថតបាននៅពេល កាលពីឆ្នាំមុន ចំថ្ងៃបុណ្យ Thanksgiving ក្នុងខែ វិច្ឆិកា ២០១២ ។ តើហេតុអ្វី
បានជា Justin Bieber ស្រាតននលគក ដៃកាន់ហ្គីតានៅនឹងមុខស្ត្រីចំណាស់ម្នាក់អញ្ចឹង?

តាមប្រភពព័ត៌មានបានប្រាប់ថា ដោយសារតែថ្ងៃនោះ Justin Bieber ទៅគេងនៅផ្ទះរបស់ជីដូន
ខ្លួន នៅឯទីក្រុង Toronto ប្រទេស កាណាដា ហើយចំថ្ងៃបុណ្យ Thanksgiving ទៀត ។ Justin
Bieber ចង់ធ្វើអោយជីដូនរបស់ខ្លួនសើច ក៏ស្លៀកពាក់ស៊ីវិល ពីកំណើតមក ហើយដៃកាន់ហ្គីតា
បិទបាំងកន្លែងសំខាន់ ព្រមទាំងច្រៀងបទមួយ ដែលដកស្រង់ចេញពីរឿង Forrest Gump អោយ
ជីដូនរបស់ខ្លួន ។



សមាជិកនៅក្នុងគ្រួសារ និង ជីដូនរបស់ Justin Bieber ផ្ទុះសំណើចជាខ្លាំង ពេលដែលឃើញ
Justin Bieber ស្រាតហើយច្រៀងបែបនេះ តែជីដូនរបស់ Justin Bieber ខំប្រឹងទប់សំណើចរួច
ដេញ Justin Bieber អោយទៅស្លៀកពាក់វិញ ។ ទស្សនិកជនបានបញ្ចេញមតិថា Justin Bieber
ពិតជាមាន ទំនាក់ទំនងជាមួយគ្រួសារល្អមែន ៕ 


ព័ត៌មានកំសាន្ត ដែលទាក់ទងនិង Justin Bieber ផ្សេងទៀតដែលអ្នកអាចចូលចិត្ត ៖
-JUSTIN BIEBER ក្លែងក្លាយបន្លំភ្នែកអ្នកគាំទ្រ អោយថតរូបជាមួយខ្លួន បានជាច្រើន (មានវីដេអូ)
-SELENA ថើបប្រុសផ្សេង ឌឺដាក់ JUSTIN BIEBER ដែលថើបស្រីផ្សេងដែរ
-JUSTIN BIEBER យកទូរស័ព្ទទស្សនិកជន ដាក់ក្នុងខោហើយ គប់ចោលនៅលើឆាក (មានវីដេអូ) 


ដោយ ៖ លីលី
ប្រភព ៖ tmz 


Tags: justin bieber paparazzi star singer entertainment toronto thanksgiving canada