CamNews

តារា 

ហ្សូណូ ឈ្លក់វង្វេងនឹង ភាពល្បីល្បាញ ភ្លេចអស់ប្រពន្ធកូន

ភ្នំពេញ៖ តារាចម្រៀងរាងសង្ហា សំឡេងស្រទន់ ហ្សូណូ កំពុងទទួលបាន ប្រជាប្រិយភាព យ៉ាង
ក្រាស់ក្រែល តាំងពីលោកឈានជើង ចូលមកកាន់ទ្រនំ ហង្សមាស ដែលជាទ្រនំធំ និង ពោពេញ
ទៅដោយសិល្បករ ខ្លាំងជាច្រើនរូប ។បើកទំព័រសិល្បៈសារជាថ្មីជាមួយ អាល់ប៊ុមពីរនាក់ យក់ ឋិត
រដ្ឋា មិនទាន់បានប៉ុន្មានផង ក៏បន្តឆ្លើយឆ្លងជាមួយឱក សុគន្ធ កញ្ញា ក្នុងអាល់ប៊ុម "បងល្អគ្រប់យ៉ាង
តែអូន ស្រឡាញ់គេ"។

លើសពីនេះ ហ្សូណូ ក៏បានចេញបទញាក់ជាមួយ ឈិត សុវណ្ណបញ្ញា មួយអាល់ប៊ុមទៀត និងបទជា
ប្រភេទ មនោសញ្ចេតនាជាមួយ ពេជ្រ សោភា ដែលកាលពី មុនតារាប្រុស ដែលចេញចម្រៀង ច្រើន
ជាងគេបែបនេះ គឺមានតែ ឆន សុវណ្ណរាជ ប៉ុណ្ណោះ។ តែពេលនេះតំណែងបាន រអិលធ្លាក់ចូលដល់ដៃ
ហ្សូណូ បាត់ទៅហើយ។

រូបភាពលើហ្វេសបុកជាច្រើន បានបង្ហាញថាតារាប្រុសរូបនេះ កំពុងមមាញឹកយ៉ាងខ្លាំង ទាំងការថត
សំឡេង បញ្ចូលក្នុងស៊ីឌី ក៏ដូចថតកាយវិការ សម្រាប់ខារ៉ាអូខេ ហើយស្ថិតនៅក្រោម ស្នាដៃអ្នកនិពន្ធ
និង ដឹកនាំសម្ដែងដែលខ្លាំងៗ ប្រចាំផលិតកម្មហង្សមាស មានដូចជា លោក កៅ សីហា អ្នកដឹកនាំល្បី
សុខ ចាន់ផល កវីសម្បូរបទចម្រៀង ស្នេហាយុវវ័យ និង កវីនិពន្ធផ្សេងៗទៀត ។

នៅលើឆាកតន្ត្រីនានា តារាប្រុសសង្ហា រូបនេះតែងបង្ហាញនូវ ស្នាមញញឹមពោរពេញ ទៅដោយភាព
សប្បាយ រីករាយក្នុងអារម្មណ៍ បើទោះជាថ្មីៗនេះ ភរិយារបស់លោក នាង ច័ន្ទ សុផានី បានប្រកាស
កាត់ ផ្ដាច់ទំនាក់ទំនង ឈប់ទទួលស្គាល់ ហ្សូណូ ជាប្ដីហេងស៊យ តទៅទៀតក៏ដោយ ក៏លោកមិនខ្វល់
ខ្វាយនឹង ព័ត៌មានដ៏រសើបនេះដែរ ជាពិសេស គឺអនាគតកូនស្រី ដែលកំពុងតែដង្ហោយ ហៅឈ្មោះ
ប៉ាប៉ា រាល់ថ្ងៃនេះ ។

ជាមួយគ្នានេះ ក្រុមគ្រួសារលោកក៏កំពុងពេញចិត្តនូវអ្វីៗដែលហ្សូណូ ធ្វើបច្ចុប្បន្នយ៉ាងខ្លាំងព្រោះពួក
គាត់មិនដែល ទទួលស្គាល់ចំណង ស្នេហ៍ឥតខាន់ស្លា មួយនេះជាមួយ ច័ន្ទ សុផានី តាំងពិដំបូងមក
នោះឡើយ ។ ហ្សូណូ មិនសូវខ្វាយខ្វល់ ព័ត៌មានដែល ទាក់ទងនឹង ច័ន្ទ សុផានីប៉ុន្មានទេ ខណ:ដែល
ហង្សមាស មិនចង់ឲ្យហ្សូណូ មានព័ត៌មានរសេមរសាម អាស្រូវស្នេហា ស្របពេលដែលលោក កំពុង
ឡើងកូដនេះទេ ។

ប៉ុន្តែទោះជាយ៉ាងណា មជ្ឃដ្ឋានអ្នកសិល្បៈដូចគ្នា ក៏ដូចជាមហាដែល បានតាមដានដឹងយ៉ាងច្បាស់
ពីរឿងរ៉ាវចំណង ស្នេហារបស់តារាទាំងពីរដួងនេះ បានធ្វើការស្ដីបន្ទោសខ្លាំងៗ ទៅលើលោក ហ្សូណូ
ថាជាមនុស្សប្រុសគ្មានភាពទទួលខុសត្រូវចំពោះ ទង្វើដែលខ្លួនឯងបានប្រព្រឹត្តិខុសឆ្គងទៅលើប្រពន្ធ
កូន។ ម្យ៉ាងទៀតទង្វើនេះអាច ជះឥទ្ធិពលអាក្រក់ ទៅដល់តារាៗល្បីៗ ជាច្រើនទៀត ដែលពួកគេមាន
ភាព ស្អាតស្អំក្នុងរឿងស្នេហា ចេះទទួលខុសត្រូវ លើក្រុមគ្រួសារ និងប្រពន្ធកូន។ តែទោះជាយ៉ាងណា
ក្ដី ច័ន្ទ សុផានី ក៏បានប្រកាស ជាសាធារណៈថា នាងបានដាច់ចិត្ត បញ្ចប់ទំនាក់ទំនងទាំងស្រុង ចាប់ពី
ថ្ងៃនេះតទៅ ជាមួយតារាចម្រៀងប្រចាំ ផលិតកម្មរស្មីហង្សមាស និងជាស្វាមីហេងស៊យរបស់នាង គឺ
លោក ហ្សូណូ ព្រោះរយៈកាលកន្លងមក ប្ដីរូបនេះមិនដែលខ្វល់ខ្វាយ ជួយដោះស្រាយ ចិញ្ចឹមបីបាច់ថែ
រក្សាកូនស្រី បន្តិចណាសោះ និងតែងតែប្រើល្បិច កុហកនាងរហូត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: zono entertainment singer khmer star