ថ្មីៗនេះ ពលរដ្ឋម្នាក់រស់នៅ Norfolk, Virginia, សហរដ្ឋអាមេរិច បានលស់ព្រលឹងយ៉ាងខ្លាំង នៅ
ពេលឃើញសត្វតោមួយក្បាល ដើរនៅតាមដងផ្លូវ ហើយភ្លាមៗនោះគាត់ក៏បានហៅទូរស័ព្ទទៅ
911។ ជាក់ស្តែងប៉ូលិសបានឲ្យដឹងថា ពួកគេបានធ្វើការត្រួតពិនិត្យនៅសួនសត្វ Virginia ហើយ
បានធានាអះអាងថា មិនមានសត្វតោមួយណារត់រួចចេញពីទ្រុងឡើយ។
តាមពិតទៅ សត្វតោមួយក្បាលដែលគេមើលឃើញនោះ គឺជាសត្វសុនខមួយក្បាល ស្ថិតក្នុងប្រ
ភេទ Labradoodle កាត់ Poodle គួរឲ្យស្រលាញ់សោះ។ វាមានឈ្មោះថា Charles ជាសុនខរបស់
អ្នកជំនួញម្នាក់ គឺលោក Daniel Painter។
លោក Painter បានឲ្យដឹងថា សុនខមានអាយុ 4ឆ្នាំរបស់លោក តែងតែត្រូវបានហៅក្រៅថា "King"
ការហៅដូច្នេះ ព្រោះតែរូបរាងខាងក្រៅដ៏រឹងមាំយ៉ាងពិសេសរបស់វា។ បុរសម្នាក់នេះបានបន្ថែមថា:
“កាលពី Charles នៅតូច, ខ្ញុំបានចាប់កោររោមឲ្យវា ដើម្បីឲ្យវាដូចជាកូនតោមួយក្បាល។ វាពិតជា
គួរឲ្យស្រលាញ់មែនទែន”។
ដោយ៖ សិលា
ប្រភព៖ K14