CamNews

តារា 

ហង្សមាសប្រកាសជាផ្លូវការនូវចំណងជើងរឿងភាគខ្មែរដំបូងរបស់ស្ថានីយទូរទស្សន៍ហង្សមាស

ភ្នំពេញ ៖ សួស្តីប្រិយមិត្តទាំងអស់គ្នា ថ្ងៃនេះហង្សមាសូមប្រកាសជាផ្លូវការនូវចំណងជើងរឿងភាគខ្មែរដំបូងរបស់ស្ថានីយទូរទស្សន៍ហង្សមាសដែលលោកអ្នកកំពុងទន្ទឹងរង់ចាំនោះគឺមានចំណងជើងថា សិសិររដូវក្នុងបេះដូង​ ។ 

រឿង សិសិររដូវក្នុងបេះដូង​ គឺជាខ្សែភាពយន្តផលិតឡើងវិញពីរឿងភាគទូរទស្សន៍ដ៏ល្បីរបស់កូរ៉េខាងត្បូង Autumn In My Heart ហើយរឿងនេះផ្ទាល់ក៏ត្រូវបានបណ្តាប្រទេសជាច្រើនដូចជាចិន ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន តួគី បានយកមកផលិតឡើងវិញនិងទទួលបានការគាំទ្រយ៉ាងខ្លាំង ។ 





ស្ថានីយទូរទស្សន៍ហង្សមាស បានទទួលសិទ្ធផ្តាច់មុខនិងសហការជាមួយទូរទស្សន៍ KBS យកមកផលិតឡើងវិញជារឿង សិសិររដូវក្នុងបេះដូង ដោយមានការចូលរួមសម្តែងពីតារាល្បីៗដូចជា សុគន្ធ និសា ឆន សុវណ្ណារាជ ហ្សូណូ និងតារាសម្តែងដែលមានប្រជាប្រិយភាពច្រើនរូបទៀត ។
រឿង សិសិរដូវក្នុងបេះដូង នឹងមានចាក់ផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ៕


ដោយ ៖ គន្ធា


Tags: Sokun Nisa Chhorn sovannareach