ថៃ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ នាង Toey Jarinporn Joonkiat បានចូលរួមក្នុងព្រឹត្តិការណ៍មួយដែលមានឈ្មោះថា Scotch Puree ដែលមានវត្តមាន លោក James Ma និង Nicha Nuttanicha ផងដែរ ។ ហើយនៅក្នុងនោះតារាថៃរូបនេះក៏បានផ្តល់កិច្ចសម្ភាស៍ខ្លះជាមួយនិងអ្នកកាសែតអំពីការងារសិល្បៈរបស់នាងសព្វថ្ងៃ ។
នាង Toey Jarinporn បានលើកឡើងថា មូលហេតុដែលរូបនាងចូលរួមព្រឹត្តិការណ៍មិនឈប់ឈរបែបនេះ គឺដោយសារតែនាងមិនមានការសម្តែងក្នុងរឿងភាគណាមួយឡើយ នាពេលបច្ចុប្បន្ននេះ ។ ប៉ុន្តែចាប់ពីខែក្រោយទៅ រឿងភាគថ្មីៗនឹងចាប់ផ្តើមថត ដូច្នេះហើយ តួឯកស្រីក្នុងរឿង "បុផ្ផាលាកលម្អង" រូបនេះ នឹងមិនបានចូលរួមព្រឹត្តិការណ៍ជារឿយៗបែបនេះទៀតឡើយ ។
ទទ្ទឹមនឹងនេះដែរ អតីតមិត្តស្រី លោក Alex Rendell ក៏បានបង្ហើបថា នាងបានចុះកុងត្រាជាថ្មីម្តងទៀតជាមួយនិងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ក្នុងរយៈពេល ៣ ឆ្នាំ ។ តារាថៃរូបនេះបានបន្តទៀតថា នាងស្ថិតក្រោមការគ្រប់គ្រងប៉ុស្តិ៍លេខ ៣ ត្រឹមតែរឿងបែប drama ទេ ប៉ុន្តែនាងនៅតែអាចសម្តែងក្នុងខ្សែភាពយន្តផ្សេងៗបានធម្មតា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daranews