ថៃ ៖ តារាសម្តែងថៃនាង Toey Jarinporn Joonkiat និងនាង Matt Peeranee បានស្រលាញ់និងរាប់អានគ្នាដូចបងប្អូនបង្កើតយ៉ាងចឹង ។ ជាធម្មតានៅពេលជួបរឿងមិនល្អ ពួកគេតែងតែលើកទឹកចិត្តគ្នាទៅវិញទៅមក ។
ទោះបីជាស្រលាញ់គ្នាខ្លាំងក៏ដោយ តារាថៃទាំងពីរដួងនេះមិនពិភាក្សាគ្នារឿងជីវីតឯកជនឡើយ ជាពិសេសរឿងទំនាក់ទំនងស្នេហាតែម្តង ព្រោះនេះគឺជាការគោរពសិទ្ធបុគ្គល ។
ទទ្ទឹមនឹងនេះផងដែរ នៅក្នុងកិច្ចសម្ភាស៍មួយនៅក្នុងសម្ពោធរឿង "Gravity of Love" នាង Toey Jarinporn បាននិយាយថា នាងមិនបានពិភាក្សាគ្នាជាមួយនិង Matt Peeranee អំពីព័ត៌មានជាមួយនិងលោក Songkarn Techanarong នោះទេ ។ ផ្ទុយពីការមិនសួរនាំ តារាថៃរូបនេះបានផ្តល់ជាកម្លាំងចិត្តក្នុងនាមជាបងប្អូនល្អជំនួសវិញ ៕
ប្រភព ៖ sanook