CamNews

តារា 

ទំនាក់ទំនងស្នេហារបស់ Toey Jarinporn និង Alek មួយរយៈចុងក្រោយនេះគឺថា....!!

ថៃ ៖ ដូចដែលហ្វេនមួយចំនួនបានដឹងរួចមកហើយថា កាលពីប៉ុន្មានខែមុននេះ ទំនាក់ទំនងស្នេហារបស់នាង Toey Jarinporn Joonkiat និងលោក Alek Teeradetch ពិតជាទទួលរងនូវការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីតារាថៃទាំងពីរដួងនេះ បើកបង្ហាញទំនាក់ទំនងស្នេហារបស់ពួកគេជាសាធារណៈ ព្រោះសង្សារចាស់របស់ នាង Toey គឺជាមិត្តរបស់លោក Alek ។ 

-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!

ប៉ុន្តែមួយរយៈចុងក្រោយនេះ នាង Toey Jarinporn Joonkiat និងលោក Alek Teeradetch តែងតែបង្ហាញភាពផ្អែមល្អែមរបស់ពួកគេ ទាំងនៅលើបណ្តាញសង្គម និងនៅខាងក្រៅ ហើយក៏មានមតិភាគច្រើនគាំទ្រស្នេហារបស់ពួកគេ ព្រមទាំងមិនសូវខមមិនពាក្យមិនសមរម្យដូចពីមុនទៀតដែរ ។ 

ទំនាក់ទំនងស្នេហារបស់ Toey Jarinporn និង Alek មួយរយៈចុងក្រោយនេះគឺថារឹតតែផ្អែមល្អែម ពោលគឺឧស្សាហ៍ចេញទៅមកណា ទាំងបើកចំហរ ចំនែកឯគ្រួសារទាំងសងខាងក៏បានដឹងលឺផងដែរ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Toey Jarinporn Joonkiat James Jirayu Alek Teeradetch