CamNews

តារា 

សុគន្ធនីសា វិលពីបារាំងវិញ ជាមួយមន្ទិលសង្ស័យ

ភ្នំពេញ៖ តារាចម្រៀងស្រស់ស្អាតរបស់ផលិតកម្មថោន ក្រោយពីបានវេចបង្វេចទៅបារាំងតាំង
ពីចុងខែកុម្ភៈ និងបានដឹកដៃ លោក ណុប បាយ៉ារិទ្ធ ជាដៃគូដ៏ស័ក្តិសមតាំង ពីនៅផលិតកម្មចាស់
ទៅសម្ដែងរួមគ្នាជូនបងប្អូនទស្សនា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅទីនោះ បានធ្វើ
ដំណើរ ត្រឡប់មកកាន់មាតុប្រទេសវិញហើយ ដើយបានពាំនាំនូវ ភាពជោគជ័យគួរជាទីមោទន។
បើទោះបីនាងបាន ចាកចេញពីផលិតកម្មនេះជិតពីរឆ្នាំហើយក្ដី ក៏នាងនៅតែមានការរាប់អាន ជា
មួយមិត្តភក្តិចាស់ៗ  ដូចជាលោក រិនសាវ៉េត លោក ណុប បាយ៉ារិទ្ធ និងជាពិសេស ជាមួយលោក
ឆន សុវណ្ណរាជ ដែលនាងគ្រាន់តែឆ្លៀតមកស្រុកខ្មែរ មិនបានប៉ុន្មានថ្ងៃផង សុគន្ធ នីសា   ក៏រត់
ទៅថតម៉ូដសំលៀកបំពាក់ឲ្យហាងរបស់ ឆន សុវណ្ណរាជ ហើយទោះជានាងហត់ចង់ដាច់ខ្យល់
ដោយសារប្រឹង សម្រុកធ្វើការក្នុងស្រុក មុនចាកចេញទៅបារាំងក៏ដោយ  ។

ទស្សនិកជនក្នុងស្រុកជាច្រើន ដែលគាំទ្រសុគន្ធ នីសា ពិតជាមានចំងល់ថា ហេតុអ្វីបានជានាង
ប្រឹងប្រែងក្នុងការច្រៀងនៅក្រៅ ប្រទេសគ្មាន ពេលសម្រាកយ៉ាងនេះ?ពោលគឺដោយសារតែ
នាងកំពុងតែប្រឹងប្រែងរកប្រាក់ដើម្បីទិញវិឡាថ្មី ម្យ៉ាងក៏ដោយសារទីផ្សារ ក្នុងស្រុករបស់នាង ត្រូវ
បានគេឆក់ដណ្ដើមយកអស់បាត់ទៅហើយសូម្បី តែការផ្សព្វផ្សាយផលិតផលសាំស៊ុង ក៏ត្រូវចែក
រំលែកជាមួយនឹង ឱកសុគន្ធកញ្ញាដែរ ។  ម្យ៉ាង តាំងពីចូលផលិតកម្មថ្មីមក នាងបានប្ដូរអត្តចរិក
ក្នុងបទចម្រៀងដែលខុសពីមុនដាច់ស្រឡះ ដែលកាលពីជ្រកក្នុងផលិតកម្មចាស់ មើលទៅនាង
មនោសញ្ចេតនាបានល្អជាង ក្នុងផលិតកម្មថ្មី ។

បន្ទាប់ពីចាកចេញពីមាតុប្រទេស អស់រយៈពេលមួយខែកន្លះមកស្រីស្អាត សុគន្ធ នីសា បានត្រឡប់
មកជាមួយជោគជ័យយ៉ាង ត្រចះត្រចង់ក៏ដូច ជាមន្ទិលសង្ស័យជាច្រើន ខណៈដែលមហាជនខ្លះនិ
យាយថា ហេតុអ្វីក៏នាងត្រឡប់មកនៅ ថ្ងៃចុងក្រោយនៃថ្ងៃចូលឆ្នាំទៅវិញ ? ព្រោះនៅពេល ចូល
ឆ្នាំថ្មី បើនៅក្រៅប្រទេស រកលុយបានច្រើនជាងពេលធម្មតា ឬក៏ការសម្ដែងរបស់នាងមិនជោគ
ជ័យ ?  ម្យ៉ាងបើនាងមកដល់កម្ពុជាថ្ងៃ ចុងក្រោយនេះ ក៏មិនមានប្រយោជន៍អីដែរ ព្រោះនាងមិន
បានសម្ដែង នៅស្ថានីយទូរទស្សន៍នានា ដដែលហ្នឹង ។

ក្នុងថ្ងៃដែល  សុគន្ធ នីសា ត្រឡប់មកវិញនេះ គេសង្កេតឃើញថា មានអ្នកគាំទ្ររបស់នាងពីរ បី
នាក់ ប៉ុណ្ណោះ ដែលបានទៅទទួលដល់ ព្រលាន យន្តហោះអន្តរជាតិ ពោធិចិនតុង ពុំឃើញមាន
វត្តមានបុរស ដែលល្បីថាគូស្នេហ៍ថ្មីមកទទួលនាងនោះទេ ហើយវត្តមានមកដល់កម្ពុជា លើកនេះ ហាក់សោះកក្រោះមិនដូចកាលដែលនាង នៅជុំគ្នាជាមួយលោក សុខ ជំនោរ ដែលគ្រាន់តែនាង
ចុះពីយន្តហោះ ពីអាមេរិកភ្លាម ក៏មាន អ្នកសារព័ត៌ មានចោមរោមថត ដើម្បីផ្សព្វផ្សាយពីការសម្ដែង
នៅបរទេស និងអំពីរកាងារថ្មីៗ របស់នាងយ៉ាងច្រើនកុះករ ។ តែតាំងពីនាង ផ្ដាច់ស្នេហ៍ពី កវីអភ័ព្វ
ស្នេហ៍ សុខ ជំនោរ មកសុគន្ធ នីសា ក៏ផ្ដាច់ទំនាក់ទំនងជាបណ្ដាញសារព័ត៌មាន ដែលនាងភ្លេចថា
បណ្តាញសារព័ត៌មាននេះ ក៏មានចំណែក ក្នុងប្រជាប្រិយភាពរបស់នាងដែរ ៕

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sokun nisa entertainment singer khmer star