CamNews

មិនគួរឲ្យជឿ 

ពីរនាក់ប្ដីប្រពន្ធដើរពីប្រទេសបារាំង ទៅកាន់អ៊ីតាលី

លោក Mike Higgins​​​ អាយុ ៦១ឆ្នាំ និងប្រពន្ធឈ្មោះ Janet អាយុ ៦៥ឆ្នាំ បានចំណាយ
ពេល ១៤៨ថ្ងៃ ក្នុងការធ្វើដំណើរដោយថ្មើរជើង ពីតំបន់ Shropshire ប្រទេសអង់គ្លេស
ទៅកាន់ផ្ទះរបស់ពួកគេមួយទៀត នៅឯ Lake Garda ក្នុងតំបន់ Ponte Caffaro ប្រទេស
អ៊ីតាលី។

គូស្នេហាមួយនេះ បានដើរចម្ងាយផ្លូវ ២២៩២គីឡូម៉ែត្រ និងឆ្លងកាត់ ៤ប្រទេស ព្រមទាំងធ្លាប់
បានឡើងភ្នំកំពស់ ៦១៩៣,២ម៉ែត្រ នៅពេលពួកគេធ្វើដំណើរកាត់ភ្នំ Alps របស់ Switzerland

លោក Mike Higgins​​​ និងភរិយារបស់ខ្លួន គឺអ្នកស្រី Janet បានចាប់ផ្ដើមធ្វើដំណើរពីថ្ងៃទី ៩
មិនា ពី Shropshire និងឆ្ពោះទៅកាន់ Dyke Offa មុនពេលមកដល់ Dover ។ ក្រោយមក
ពួកគេក៏បានទៅកាន់តំបន់ ឦសាននៃប្រទេសបារាំង រួចចូលប្រទេស Switzerland មុនពេល
ឆ្លងកាត់ភ្នំនានាដើម្បីចូលដល់ប្រទេស អ៊ីតាលី នៅថ្ងៃ
ទី ៣០សីហា៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14


Tags: walk strange unbelievable