អាមេរិក៖ លោក Erik Weihenmayer ខ្វាក់ភ្នែកចាប់តាំងពី អាយុ ១៣ឆ្នាំមកម៉្លេះ ប៉ុន្តែភាពងងឹតភ្នែក ដែលបានកើត ឡើងចំពោះគាត់ មិនអាចបញ្ចប់ ចិត្តរបស់គាត់ឡើយ។ គាត់គឺជាបុគ្គល ដ៏កម្រមួយរូប នៅលើពិភពលោក បើទោះបីជាងងឹតមែនពិត តែអាចដឹងអ្វីទាំងអស់ ប្រៀបបីដូច មនុស្សធម្មតា អីចឹង។
បច្ចុប្បន្នលោក Erik Weihenmayer មានវ័យ ៤៤ឆ្នាំ គឺជាមនុស្សខ្វាក់ ដែលចំណាន ជាងគេបំផុត នៅលើពិភពលោក ក្នុងការផ្សងព្រេង ដោយរាល់ សកម្មភាពរបស់គាត់ អាចធ្វើបាន ប្រៀបបីដូចជា មនុស្សធម្មតា ដោយគាត់អាចជិះកង់, ឡើងភ្នំ, ជិះស្គី និងសកម្មភាពកីឡា ជាច្រើនផ្សេងទៀត។
កាលពីលោក Erik Weihenmayer នៅវ័យក្មេង គាត់ពូកែខាងកីឡាចំបាប់ ហើយគាត់ធ្លាប់ តំណាងរដ្ឋ New Jersey សហរដ្ឋអាមេរិក ជារដ្ឋកំណើត របស់ខ្លួន ក្នុងការចូលរួម ប្រកួតប្រជែង កម្មវិធី US National Freestyle Wrestling Championships។ លោកបានឲ្យដឹងថា «ភ្នែកខ្ញុំងងឹតមែនពិត តែខ្ញុំមានញាន ពិសេស អាចដឹងអ្វីដែលកើតឡើង នៅជុំវិញខ្លួនខ្ញុំបាន»។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ លោក Erik Weihenmayer មិនត្រឹមតែជាមនុស្សខ្វាក់ ដែលចំណាន ជាងគេ បំផុត នៅលើពិភពលោក ប៉ុណ្ណោះទេ ថែមទាំងមានគ្រួសារ ដ៏រីករាយ ដោយបច្ចុប្បន្ន គាត់មានប្រពន្ធ និងកូនចំនួនពីរ នាក់ផងដែរ៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល