ភ្នំពេញ៖ តារាសិល្បៈខ្មែរ ភាគច្រើន មិនសូវយកចិត្តទុកដាក់ ទៅលើការថែរក្សារ សុខភាពនោះទេ ។ ភាពប្រែប្រួលនៃ រូបរាង របស់ពួកគេ ធ្វើឲ្យគេមើលទៅ ចាស់ជាងវ័យ ពិសេសការគេងបានតិច និងញុំាមិនទៀតទាត់ ធ្វើឲ្យពួកគេមើល ទៅទ្រុឌទ្រោម ។ ក្នុងនោះអ្នកសិល្បៈខ្មែរបីរូប ហាក់ចាប់អារម្មណ៍ខ្លាំង ជាមួយការហាត់ប្រាណ ពិសេសកីឡាយោហ្កា ដែលកំពុងតែពេញនិយមបំផុត ក្នុងពិភពលោក ព្រោះមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់សុខភាព ឆ្អឹងសាច់ដុំ និងសុខភាពផ្លូវចិត្ត ឲ្យរឹងមាំនឹងមានសមាធិ ។
តារាចម្រៀងស្រីល្បី អ្នកនាង ពេជ្រ សោភា បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល មិនតិចទេ ក្រោយពីនាងបានបង្ហាញ សមត្ថភាព ក្នុងការពត់ពេនអេនអនខ្លួន យ៉ាងល្វត់ល្វន់ កាលពីឆ្នាំ២០១២ ដែលបណ្ដាសារព័ត៌មានក្នុងស្រុក ជាច្រើន ចុះផ្សាយទាក់ទងនឹងរឿងនាង មានដងខ្លួនទន់ដូចពួក និងដូចអ្នករាំរបាំបាឡេ ។ អ្នកនាង ពេជ្រ សោភា បាន និយាយថា នាងហាត់យោហ្កាជាប្រចាំ រាប់ឆ្នាំមកហើយ ទំរាំអាចធ្វើបានដូចពេលបច្ចុប្បន្ននេះ ។ នាងមិនបានបញ្ឈប់វា ត្រឹមនេះទេ តែនឹងនៅតែបន្តហាត់ទៀត ព្រោះអ្នកនាងចូលចិត្តវាខ្លាំងណាស់ ព្រោះធ្វើឲ្យនាងមានរូបរាងស្អាត ស្រឡូន ពិសេសកាន់តែលេចធ្លោរក្នុងពេលរាំ និងទាក់ទាញពេលយកក្បាច់ ទាំងអស់រួមបញ្ចូលគ្នា ។
ងាយមកលោក អេឡិច ហ្សូរ៉ា តារាសម្ដែងប្រុសពូកែ វោហាស័ព្ទ មិនចេះរីងស្ងួត និងជាគ្រូភាសាបារាំង នៅសុខៗ លោកក៏បានដាក់ផែនការ មួយរយថ្ងៃជាមួយ យោហ្កា ដែលលោកអនុវត្តន៍បាន៨០ថ្ងៃ ។ លោកបានធ្វើយ៉ាងទៀត ទាត់បំផុត រហូតលោកអាចសម្រកក្បាលពោះ របស់លោកបានសម្រេច ។ តែក៏មានទស្សនិករិះគន់លោកថា ហាត់ យោហ្កា មិនព្រមហាត់ប្រាណឲ្យមានសាច់ដុំ៦កង់ទេ ។
ចំណែកតារាចម្រៀងស្រីល្បីនិយាយខ្មែរ មិនសូវច្បាស់ កញ្ញា ឡូរ៉ា ម៉ម វិញ កាន់តែអស្ចារ្យជាមួយការផ្សព្វផ្សាយ ពាណិជ្ជកម្មមួយ របស់ប្រព័ន្ធទូរស័ព្ទស្មាត ក្រោមរូបភាពយោហ្ការបស់នាង ពិតជាអស្ចារ្យមិនចាញ់ អ្នកនាង ពេជ្រ សោភា និង លោក អេឡិច ហ្សូរ៉ា នោះទេ ៕
ទស្សនារូបភាពសិល្បករខ្មែរ ទាំងបីដួង តើពួកគេពូកែយ៉ាងណា?
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល