CamNews

ប្លែកៗ 

បណ្តារ" ចោរ " ចម្លែកៗលើផែនដី

នៅលើភពផែនដីយើងនេះ សំបូរទៅដោយរឿងប្លែកៗ អ្វីដែលមិនគួរកើតមានក៏កើត
មាន
បានដែរ​ សូម្បីតែការលួចប្លន់របស់ពួកចោរក៏មានបច្ចេកទេសលួចប្លន់ប្លែកៗ
ផងដែរ។

ខាងក្រោមនេះគឺជាការលួច ប្លន់ប្លែកៗដែលកើតមាននៅលើផែនដីយើងនេះ៖
1. ស្រាតខោអាវចូលផ្សារទំនើបដើម្បីលួចស្បែកជើងមួយគូ

Verdon Lamont Taylor ជាបុរសម្នាក់មានអាយុ៣២ឆ្នាំមកពី Pennsylvania សហរដ្ឋអាមេរិច
ត្រូវបានចាប់ខ្លួននៅពេលដែលគាត់បានអាក្រាតកាយរត់ចូលផ្សារទំនើបWalmart នៅតំបន់
Philadelphia ដើម្បីលួចស្បែកជើងមួយគូ។
Verdon Lamont Taylor
តាមសំដីសារភាពដែលប៉ូលីសទទួលបាន Taylorបានស្រាតខោអាវអស់ពីខ្លួននៅកន្លែងផ្ញើរថយន្ត
មុនពេលរត់ចូលទៅក្នុងផ្សារទំនើប។ កាមេរ៉ាសុវត្ថិភាពក៏ថតបាននូវរូបភាពរបស់ចោរទំងន់ធ្ងន់នេះ
(១៤០kg) នៅក្នុងផ្សារ ដោយមិនមានស្លៀកពាក់អ្វីជាប់ខ្លួនឡើយ ក្រៅតែពីស្បែកជើងមួយគូដែល
គាត់បានលួចនោះ។
រូបភាពថតបានពីកាមេរ៉ា
2. ប្លន់ធនាគារដើម្បីយកលុយឲ្យក្មេងៗ
ស្រ្តីចម្លែកម្នាក់រស់នៅ Boston សហរដ្ឋអាមេរិចត្រូវបានគេចញ្ជូនទៅពិនិត្យជំងឺសសៃប្រសាទ
ក្រោយពេលបានប្លន់ធនាគារនិងយកលុយទាំងនោះទៅឲ្យក្មេងៗ។ ស្រ្តីម្នាក់នេះឈ្មោះJasmin
Rivera។ គាត់បានធ្វើការវាយប្រហារទៅលើសាខាធនាគារមួយ ដោយគំរាមថាគាត់មានកាំភ្លើង។
ប៉ូលីសបានឲ្យដឹងថា Jasminបានឲ្យក្រដាសពីរសន្លឹកទៅបុគ្គលិកធនាគារដែលក្នុងនោះបានសរ-
សេរថា "ប្រមូលលុយដាក់ចូលក្នុងថង់នេះភ្លាម ខ្ញុំមានកាំភ្លើង ហាមស្រែកតវ៉ា"។

Jasmin Rivera
ក្នុងសកម្មភាពនោះ នាងយកលុយបានតែចំនួន៦២៥ដុល្លារប៉ុណ្ណោះ ហើយលុយនោះនាងមិនបាន
យកទៅចាយវាយនោះទេ គឺនាងយកទៅចែកក្មេងៗ ដោយម្នាក់១ដុល្លារ។
3. ស្រ្តីម្នាក់ប្លន់ធនាគារដើម្បីទិញធ្មេញ

ព្រោះតែចង់បានលុយដើម្បីទិញធ្មេញសិប្បនិមិ្មត ស្រ្តីម្នាក់ឈ្មោះEvelyn Marie Fuller មកពី
Pennsylvania សហរដ្ឋអាមេរិចបានសំរេចចិត្តចូលប្លន់ធនាគារ។ ប៉ុន្តែសកម្មភាពប្លន់នោះមិន
បានសំរេចឡើយ ហើយក្រោយមកត្រូវបានប៉ូលីសចាប់ខ្លួន។

Evelyn Marie Fuller
ប៉ូលីសបានឲ្យដឹងថា ស្រ្តីម្នាក់អាយុ៤៩ឆ្នាំបានចូលទៅក្នុងធនាគារមួយនៅCarmichaels។ គាត់
បាន
ប្រើកាំភ្លើងហើយធ្វើការគំរាមទៅលើបុគ្គលិកធនាគារដើម្បីប្លន់យកលុយ។ ប៉ុន្តែសកម្មភាព
របស់
គាត់មិនបានសំរេចឡើយ ហើយក៏ត្រូវបានប៉ូលីសចាប់ខ្លួន។ នៅមុខប៉ូលីស Evelynបានសារ
ភាពថា
គាត់ត្រូវការលុយដើម្បីយកទៅទិញធ្មេញសិប្បនិម្មិត។ តាមព័ត៌មានបានឲ្យដឹងថា គាត់មាន
ជំងឺសសៃ
ប្រសាទហើយសព្វថ្ងៃកំពុងធ្វើការព្យាបាល។
រូបភាពថតបានពីកាមេរ៉ា
4. ពាក់ខោក្នុងលើក្បាលដើម្បីទៅប្លន់

ប៉ូលីសនៅBoise រដ្ឋIdaho សហរដ្ឋអាមេរិច បានបង្ហាញពីករណីប្លន់មួយនៅក្នុងហាងកាហ្វេដែល
សកម្មភាពនោះចម្លែកជាទីបំផុត។ បុរសពីរនាក់ដែលក្នុងនោះមានម្នាក់បាំងមុខដោយពាក់ខោក្នុង
លើក្បាល បានធ្វើសកម្មភាពប្លន់ហាងកាហ្វេBig Star Fruitland ។
រូបថតបុរសម្នាក់ក្នុងចំណោមពីរនាក់ដែលកាមេរ៉ាថតបាន

នៅក្នុងសកម្មភាពនោះ ពួកចោរបានដើរទៅជិតអ្នកទូទាត់លុយ ហើយបានយកទៅនូវទូរដែក
មួយទំងន់៩០kg។ តាមប៉ូលីសបានឲ្យដឹងថា នៅក្នុងទូរដែកនោះមានលុយសរុប៥០០ដុល្លារ។
ម្ចាស់ហាងកាហ្វេ លោកJason បានឲ្យដឹងថា ពួកចោរពីរនាក់នេះគឺជាបុគ្គលិកចាស់នៅក្នុងហាង
របស់លោក ហើយមានការឈ្លោះប្រកែកគ្នាជាមួយនឹងលោក។ សព្វថ្ងៃប៉ូលីសកំពុងតែធ្វើការ
ស្រាវជ្រាវបន្ថែមជុំវិញករណីខាងលើនេះ៕
ដោយ៖ និស្ស័យ
ប្រភព៖ k14

Tags: burglar unbelievable strange