ភ្នំពេញ៖ មួយរយៈពេលនេះ នៅលើទំព័រ ទំនាក់ទំនងហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាចម្រៀងស្រី វ័យក្មេង កញ្ញា សុខា ឌីសាណូ គេតែងបានប្រទះ ឃើញនាង សរសេរសារ ជាភាសាអង់គ្លេស ដោយបង្កប់នូវអត្ថន័យ ឈឺចាប់ខ្លោចផ្សារ ព្រោះរឿងស្នេហាមិនសមតាមបំណង ខណៈបុរសជាគូ សង្សារ បានក្បត់ចិត្ត ទៅមានអ្នកថ្មី។
ជាការកត់សម្គាល់ តារាចម្រៀង សុខា ឌីសាណូ ចាប់តាំងពីចូលខ្លួន ប្រឡូកជាមួយសិល្បៈ នាងមិន ដែលប្រកាស ឲ្យនរណាម្នាក់បានដឹងទេថា នាងមានម្ចាស់សំណព្វចិត្តនោះឡើយ។ ទើបតែថ្មីៗនេះ នាងបានបញ្ចេញសារ នៅលើបណ្តាញ សង្គមហ្វេសប៊ុកបង្ហាញពីការឈឺចាប់ ចំពោះរឿង ស្នេហា នេះទៅវិញ។ ចំពោះអត្ថន័យ ដែលនាងសរសេរបង្ហោះ លើហ្វេសប៊ុក បានលើកឡើងថា "អូនពិត ជានឹកបង ខ្លាំងណាស់.. ណាបងសំលាញ់ អូននឹកពេលនោះណាស់..! "។
ផ្តល់សម្ភាសន៍ជាមួយ គេហទំព័រ LookingTODAY តាមទូរស័ព្ទ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៤នេះ កញ្ញា សុខា ឌីសាណូ បាននិយាយឱ្យដឹងថា "ខ្ញុំអត់មានអីទេបង..!ទំនេរចេះ តែផុស លេង ៗទៅ រឿងយូហើយ។ និយាយលាក់បាំងអី ខ្ញុំធ្លាប់មានទំនាក់ទំនង ស្នេហាជាមួយ បុរសម្នាក់ កាលពីពីរឆ្នាំមុន តែយើងបានបែកគ្នាយូហើយ..!។
សាណូ បានបន្តទៀថា "ជារឿងចាស់ទេ តែពេលដែលនឹកឃើញ ខ្ញុំចេះតែយកមកបង្ហោះលេង កុំឲ្យអផ្សុកពេក..(សើច) នេះគ្រាន់តែរឿង ស្នេហាចាស់ ដែលបានកន្លងផុតទៅ ជាងពីរ ឆ្នាំមក ហើយ។ ម្យ៉ាង គ្រាន់តែចង់រំឭករឿងចាស់ ឡើងវិញបន្តិច ។ ពេលនេះខ្ញុំ មិនបានខូចចិត្ត នឹងរឿង ស្នេហានោះទេ ហើយអ្វីដែលបានបង្ហោះ នៅលើហ្វេសប៊ុក គឺគ្រាន់តែ ជាការបង្ហោះលេង ដើម្បី បំបាត់ការអផ្សុក តែប៉ុណ្ណោះ "។
តារាចម្រៀង វ័យ២៥ ឆ្នាំកញ្ញា សុខា ឌីសាណូ ក៏បានបង្ហើបថា រាល់ថ្ងៃនេះ បេះដូងនាង គឺទំនេរពុំ ទាន់ មានម្ចាស់ចិត្តនៅឡើយទេ។
ដូច្នេះចាប់ពីពេលនេះ នាងបានសម្រេចចិត្ត បើកចំហរបេះដូងចាំ ទទួលយកស្នេហ៍ថ្មី ពីបុរសស្មោះ ពិត ដែលអាចផ្តល់ ក្តីស្រឡាញ់ និងមានលទ្ធភាព អាចចិញ្ញឹមនាង ទៅថ្ងៃអនាគតបានល្អ។ ម្យ៉ាង ទៀត បុរសដែលនាងនឹងត្រូវ ប្រគល់បេះដូងឲ្យនោះ គឺត្រូវតែជាមនុស្សស្មោះត្រង់ និងអាចបំពេញ តាម បំណងដែលនាងចង់បាន៕
ផ្តល់សិទ្ធិ ៖ ដើមអំពិល