នារីម្នាក់នេះ មានឈ្មោះថា Dara Bruce អាយុ ២៧ឆ្នាំ រស់នៅក្នុងតំបន់ Inglewood រដ្ឋ Florida
អាមេរិក។ នាងបានឱ្យដឹងថា ខ្លួនតែងតែមានអារម្មណ៍ទុក្ខព្រួយ និងមិនចង់មានមិត្តប្រុស ព្រោះ
ថា សុដន់ទាំងគូរបស់ខ្លួន មានសភាពតូច និងធំមិនស្មើគ្នា។
Dara Bruce យល់ថា ដើមទ្រូងទាំងគូរបស់នាង មិនខុសអ្វីទៅនឹងវិការភាព ដោយវាមានម្ខាងតូច
និងម្ខាងធំ។ រាល់ពេលចេញទៅក្រៅ នាងតែងប្រើប្រដាប់ទ្រាប់ដើម្បីធ្វើឱ្យវាមានសភាពស្មើគ្នា។
ដោយឃើញកូនស្រីរបស់ខ្លួនមានទុក្ខព្រួយបែបនេះ ឪពុករបស់ Dara Bruce គឺលោក Daryl អាយុ
៦៨ឆ្នាំ បានសម្រេចចិត្តលក់ផ្ទះដែលមានតែមួយរបស់ខ្លួន។ លោក Daryl យកប្រាក់ដែលបានមក
ពីការលក់ផ្ទះនោះ ឱ្យទៅកូនស្រីដើម្បីបានកែសម្ផស្ស។
ដោយសារបានប្រាក់នោះ Dara Bruce បានទៅរកសេវាកែដើមទ្រូង។ បច្ចុប្បន្ន សុដន់ទាំងគូរបស់
នាង មានរូបរាងទាក់ទាញគួរជាទីពេញចិត្ត។
Dara Bruce ពេលនេះ អាចស្លៀកឈុត bikini និងបណ្ដាអាវសិចស៊ី ដែលអាចបង្អួតដើមទ្រូង
ហើយនាងក៏មានទំនុកចិត្តក្នុងការស្វែងរកមិត្តប្រុស។
Dara Bruce បានប្រាប់អ្នកយកព័ត៌មានថា នាងមានអារម្មណ៍ថា មានសុភមង្គល ហើយនាងក៏
បានអរគុណដល់ឪពុករបស់នាងផងដែរ ដោយថ្លែងថា បើសិនមិនមានឪពុករបស់នាង នោះនាង
ប្រហែលជាកើតរោគផ្លូវចិត្តបាត់ទៅហើយ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail