CamNews

ព័ត៌មានអន្តរជាតិ 

កិច្ចសម្ភាស៍ចុងក្រោយបង្អស់របស់ ព្រះមហាក្សត្រថៃ មានចំនួនអ្នក ទស្សនាដល់ទៅរាប់លាននាក់

ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាមរបាយការណ៍ និងវីដេអូមកពីប្រភព BBC បានឲ្យដឹងថា មុននឹងព្រះមហាក្សត្រថៃ បានយោងសោយទីវង្គត់ គាត់បានបន្សល់ទុកនូវវីដេអូចុងក្រោយរបស់លោក ដែលវីដេអូចុងក្រោយមួយនោះមានចំនួនអ្នកទស្សនាដល់ទៅរាប់លាននាក់ឯណោះ ។ 

កាលពីថ្ងៃទី ១៤ ខែតុលានេះ​ Facebook page Thailand BBC - BBC Thai បានចាក់បង្ហាញវីដេអូចុងក្រោយនោះរបស់ព្រះមហាក្សត្រថៃ ព្រះនាម Bhumibol Adulyadej ដែលជាព្រះនាមរបស់ព្រះមហាក្សត្រថៃ ។ ហើយក៏បានបញ្ជាក់យ៉ាងច្បាស់ទៀតថា នេះគឺជាវីដេអូចុងក្រោយបង្អស់របស់ទ្រង់ មុននឹងយោងចូលទីវង្គត់ ។ 

គួរបញ្ជាក់ឲ្យដឹងទៀតថា​ វីដេអូនោះមានរយៈពេលជាង ១​ នាទី ឬ អាចនិយាយបានថា គឺជាប្រសាសន៍ខ្លីរបស់ព្រះមហាក្សត្រថៃ មុនពេលសោយទីវង្គត់ពីលើលោកនេះទៅ ដែលគ្មានថ្ងៃវិលត្រលប់មកវិញឡើយ ។​ ហើយទ្រង់បានសោយទីវង្គត់នៅព្រះជន្ម ៨៨ វស្សា នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ​២១០៦ ៕

-ចុចអាន​ ៖ James jirayu បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅកន្លែងបុណ្យសព្វរបស់ ព្រះមហាក្សត្រថៃ




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook