ភ្នំពេញៈ តារាចម្រៀងស្រីល្បីឈ្មោះ និងមានភាពលេចធ្លោ ប្រចាំផលិតកម្ម ថោន មាស សុខ
សោភា ថ្មីៗនេះ បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល ខណៈពេលដែលនាងបានបង្ហើប
ពីអារម្មណ៍ភ័យ ខ្លាចបាត់ម្ចាស់ស្នេហ៍ ដោយប្រហើរ សំនៀងក្រអួនក្រអៅ ដង្ហើបប្រាប់ម្ចាស់
ស្នេហ៍ នាងកុំឲ្យចាកចោល កណ្តាលទី ព្រោះតែនាងខ្លាចរអា មិនចង់ឈឺចាប់ ដោយសាររឿង
ស្នេហា។
មាស សុខសោភា គឺជាតារាចម្រៀង អាចបកស្រាយបទចម្រៀង ទាំងបុរាណ និងសម័យ បាន
យ៉ាងពីរោះរណ្តំចិត្ត។ នាងបានបង្ហាញពី ទឹកចិត្តមនុស្សស្រីម្នាក់ ដែលមានស្នេហាក្នុងវ័យសិក្សា
ខណៈដែលនាងកំពុង គ្រងសម្លៀកបំពាក់ ជានិស្សិតនៅឡើយ។ នាងបានបង្កាត់ ភ្លើងស្នេហា
ជាមួយ កំលោះរូបសង្ហា ដែលគេស្គាល់ យ៉ាងច្បាស់ថា ជាតារាចម្រៀងរួមដំបូល គឺ លោក ណាំ
ប៊ុណ្ណារ័ត្ន ។
នៅក្នុងចម្រៀងមួយបទ ដែលច្រៀងឆ្លើយឆ្លងរវាង កញ្ញា មាស សុខ សោភា និង លោក ណាំ
ប៊ុណ្ណារ័ត្ន មានចំណងជើងថា “សង្សារនិស្សិត” តាមរយៈអត្ថន័យបទចម្រៀង និងការសម្តែងនៅ
ក្នុង ខារ៉ាអូខេបទមួយនេះដែរ ត្រូវបានមហាជន ដឹងយ៉ាងច្បាស់ថា តារាចម្រៀងទាំងពីរដួងនេះ
បានបង្កើតស្នេហា ល្អូកល្អឺនជាមួយគ្នា នៅក្នុងសកលវិទ្យាល័យមួយ នៅរាជធានីភ្នំពេញ ។
ក្នុងឈុតឆាកសម្តែងនោះ គេសង្កេតឃើញ តារាចម្រៀងមួយគូនេះ បង្ហាញពីការយកចិត្តថ្លើមគ្នា
និងក្នុងនាមជានិស្សិត ក្នុងនោះ គេក៏ឃើញកញ្ញា មាស សុខសោភា បង្ហាញពីចិត្តខ្លាចរអា អាច
ដើរដល់ផ្លូវបំបែកស្នេហ៍ ជាមួយតួប្រុស បន្ទាប់ពី នាងបានឃើញ គូសង្សារនិស្សិតមួយគូ បាន
ឈ្លោះ ប្រកែកបែកបាក់គ្នា នៅចំពោះមុខ។
បទចម្រៀងមួយបទ មានអត្ថន័យស្នេហា ផ្អែមល្ហែមរវាង កំលោះក្រមុំ ដែលជា និស្សិតឲ្យពួកគេ
ចេះបង្កើតស្នេហា ដែលមានភាពស្មោះត្រង់ រវាងគ្នានឹងគ្នា និងដើម្បីជាគំរូល្អសម្រាប់ គូសង្សារ
ដទៃទៀត។
ទោះបីជាបែបណា បើគេក្រឡេកមកតាមដាន ពីជីវិតស្នេហាក្រៅឆាក របស់តារាចម្រៀង មាស
សុខសោភា វិញ ត្រូវបានគេកត់ សម្គាល់ឃើញថា ស្នេហារបស់នាង ជាមួយស្វាមីលាក់មុខ ហាក់
បីដូចជា មិនសូវមានភាពផ្អែមល្ហែម ជាមួយគ្នាជាលក្ខណៈ បើកចំហទេ ពោលគឺពេលស្វាមីនាង
ជូនទៅច្រៀង ឬឡើងលើឆាកតន្រ្តីម្ដងៗ តែងតែសម្ងំក្នុងឡាន រង់ចាំនាងច្រៀងរួចរាល់ ទើបចេញ
មកជួយ កាន់សម្ភារៈ ដាក់ចូលឡាន និងមិនដែលស្វាគមន៍ រាល់សំណួររបស់ អ្នកសារព័ត៌មាន
ឡើយ។
ចំណុចបែបនេះត្រូវទស្សនិកជន ធ្វើការសន្និដ្ឋានថា ស្នេហរបស់ មាស សុខសោភា មានសភាព
លាក់បាំង ពីក្រសែភ្នែកមហាជន និងអ្នកគាំទ្រច្រើន ហើយការធ្វើបែបនេះ គឺនាងខ្លាចតែម្យ៉ាងគត់
គឺនាងខ្លាចធ្លាក់ប្រជាប្រិយភាព ពេលទស្សនិកជន ដឹងថា នាងមានគ្រួសារ ។ ម្យ៉ាងទៀត តាមរយៈ
ការបកស្រាយ បទចម្រៀងខាងលើនេះ ក៏អាចសន្និដ្ឋានបាន ថា ក៏ជាចំណែកនៃការព្រួយ បារម្ភ
មួយក្នុងសេចក្ដី ស្នេហាពិតរបស់នាង ដែលកំពុងតែរស់ នៅក្នុងស្ថានភាពមួយ ងាយនឹងបែកបាក់
បំផុត ៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល