CamNews

ប្លែកៗ 

ខ្នើយប្រភេទថ្មី រចនាឡើង សម្រាប់ជួយកំដរភាព ឯការបស់មនុស្ស

អាមេរិក : លោក Emily King អាយុ២៦ឆ្នាំ ជាអ្នករចនាដ៏មានថ្វីដៃមួយរូប នៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិកនាពេល ថ្មីៗនេះ លោកបាន ផលិតខ្នើយកើយមួយប្រភេទ ដែលមានការ ឌីហ្សាញ រូបក្បាលមនុស្សដែលមានបបូរមាត់បញ្ចេញ នូវស្នាមថើបមើលទៅគួរឲ្យទាក់ទាញ ចិត្តអ្នកប្រើ។ ជាពិសេសខ្នើយប្រភេទនេះ ត្រូវបានផលិតសម្រាប់មនុស្សដែល មានអារម្មណ៍ថា ខ្លួនឯកោ គឺគេអាចទិញវាយក ទៅប្រើប្រាស់កំដរអារម្មណ៍បាន នាពេលរាត្រី។

អ្នកផលិតខ្នើយរូបនេះ បាននិយាយថា គំនិតកែច្នៃរបស់ខ្លួន ពីដំបូងត្រូវបានមិត្តភក្តិ និយាយ បង្អាប់ថា ជារឿងកំប្លែង គ្មានប្រយោជន៍។ ប៉ុន្តែលោកគិតថា ទោះបីជាវាមើលទៅ កំប្លែង និងជា ការរចនាឡើងបែបល្ងង់ៗបន្តិចក្តី តែនេះជាអ្វី ដែលមនុស្សត្រូវការ អាចរួមចំណែកបំបាត់ភាព ឯកោរបស់ពួកគេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: unbelievable Strange រឿងប្លែកៗ មិនគួរឲ្យជឿ