CamNews

ម៉ូដែល 

ត្រៀមចិត្តដើម្បីជ្រើសរើស ស្បែកជើងប្រណិត សម្រាប់រដូវរំហើយ និងរដូវរងា

អាកាសធាតុភ្លៀងក្ដៅមិនទៀងទាត់ដូចបច្ចុប្បន្ន បានប្រាប់ឱ្យយើងដឹងថា  រដូវក្ដៅបំផុតក្នុងឆ្នាំ
កំពុងតែត្រៀមខ្លួនចាកចេញ ហើយជំនួសមកវិញដោយជំនោខ្យល់ ត្រជាក់កាយា។ ធាតុអាកាស
ផ្លាស់ប្ដូរ ក៏ជាឱកាសមួយសម្រាប់នារីទាំងឡាយ ជ្រើសរើសសម្លៀកបំពាក់ម៉ូដែលថ្មីៗបំផុត។

សូមចាប់ផ្ដើម ដោយការប្រើប្រាស់ស្បែកជើង  ដែលអាចជួយអ្នក  ក្នុងការឆ្លងកាត់រដូវរំហើយ
និងរដូវរងាឆ្នាំនេះ ប្រកបដោយភាពជឿជាក់ និងកក់ក្ដៅបំផុត។ ឆ្នាំនេះ វិស័យម៉ូដែលរបស់ពិភព
លោក នឹងនាំមកនូវស្បែកជើងដ៏ប្រណិត ច្រើនបែប ច្រើនយ៉ាង ជូនដល់នារីទាន់សម័យ។

ស្បែកជើងវែង ប្រភេទ sandals

ស្បែកជើងវែង ប្រភេទ sandals  គឺជាការរួមផ្សំដ៏អស្ចារ្យ រវាង  sandals  និងស្បែកជើងកវែង។
ម៉ូដែលនេះ ត្រូវបានគេជឿថា នឹងមានការគាំទ្រច្រើន ពេញមួយរដូវរំហើយនេះ។ Jason Wu,
Phillip Lim, Kenneth Cole និងអ្នករចនាម៉ូដជាច្រើនទៀត បានបង្កើតនូវបណ្ដាស្បែកជើងម៉ូដែល
ថ្មីៗ ចាប់ពីស្រស់ឆើតឆាយ ទាន់សម័យ រដូវដល់រូបរាងបុរាណ និងទន់ភ្លន់។



ស្បែកជើងចងខ្សែ

បណ្ដាស្បែកជើងចងខ្សែនេះ ជួយបង្កើតនូវភាពទាក់ទាញសម្រាប់អ្នកប្រើប្រាស់ បើទោះវាមាន
លក្ខណៈស៊ិចស៊ី ឬភាពដោយឡែក។ ទន្ទឹមនឹងនេះ ប្រភេទស្បែកជើងចងខ្សែ ក៏បង្កើតនូវភាព
មាំមួនសម្រាប់ជើងទាំងគូ ជួយឱ្យអ្នកមានភាពជឿជាក់ នៅពេលធ្វើដំណើរ។



ស្បែកជើងមានរូប

ស្បែកជើង ដែលមានរូបដ៏ស្រស់ស្អាតទាំងនេះ  នឹងជួយបំបាត់រាល់ភាពអវិជ្ជមាននៅលើជើង
របស់អ្នក ហើយវាក៏ជួយកំចាត់ភាពត្រជាក់នៃរដូវរងាខាងមុខ។ បណ្ដាយីហោស្បែកជើង ដូច
ជា Roberto Cavalli, Josep Altuzarra និង Ederm ជាដើម បាននាំមកនូវរូបរាង និងម៉ូដស្បែក
ជើងដ៏ប្លែកភ្នែកសម្រាប់អតិថិជន។ តាំងពីស្បែកជើងប្រភេទ plarform រហូតដល់ ankle boot គឺ
សុទ្ធតែត្រូវបានរំលេចដោយរូបនានាដ៏ស្រស់ស្អាត ទាក់ភ្នែក។



ស្បែកជើងប្រភេទ loafer

អ្នករចនាម៉ូដ មួយចំនួន បានយកស្បែកជើងប្រភេទ loafer ដើម្បីបង្កើតជាស្បែកជើងសម្រាប់
រដូវរងា ដែលមានលក្ខណៈបុរាណ។ វានៅតែមានលក្ខណៈដោយឡែករបស់ស្បែកជើង loafer
ប៉ុន្ដែវា អាចជាស្បែកជើងកែងចោត កែងទាប ឬស្បែកជើងកវែង។ល។



ស្បែកជើងកំពូលប្រណិត និងមាំមួន

ក្រុមអ្នករចនាម៉ូដស្បែកជើងដ៏ល្បីឈ្មោះ ដូចជា  Prabal Gurung,  Hedi Slimane និង  Donatella
Versace ជាដើម បានបញ្ចេញនូវភាពប្រណិតទៅលើបណ្ដាស្បែកជើងរដូវរងា។  ពួកគេបាន
បំពាក់នូវភាពលំអិតដ៏អស្ចារ្យ ដូចជា ខ្សែក្រវាត់ស្បែកជើង ដែកឌឹន ឬគន្លឹះលោហធាតុ និងខ្សែ
បូរ។ល។  ប្រភេទស្បែកជើងនេះ  សមស្របជាមួយនារីដែលមានចរឹតមាំមួន ឬចង់បញ្ជាក់អំពី
ភាពដោយឡែករបស់ខ្លួន។



ដោយ ៖ តារា
ប្រភព ៖ EVA