CamNews

តារា 

ល្បីថាអតីតប្រពន្ធ Tono ស្រលាញ់ស្រីដូចគ្នា ស្រីម្នាក់ថតជាមួយគ្នាផ្អែមល្អែមនឹងមែន? បើបានឃើញមុខដឹងតែលង់

ព័ត៌មានកំសាន្ត ៖ មេម៉ាយក្មេងជាងវ័យនាង Tangmo Pattaratida ដែល Fans ជាច្រើនកំពុងតែមានចម្ងល់ថា ហេតុអ្វីបានជារូបសម្បត្តិនិងមានកេរ្តិ៍ឈ្មោះល្បីដល់ថ្នាក់នឹង តែបែរជាស្រលាញ់ស្រីដូចគ្នា រហូតមានអ្នកខ្លះសង្ស័យថា មកពីនាងខ្លាចចិត្តមនុស្សប្រុសបន្ទាប់ពីលែងលះជាមួយនិងអតីតស្វាមីគឺលោក Tono pakin ។ 

ទោះបីជាយ៉ាងណាក៏ដោយ ពាក្យទាំងអស់នេះគ្រាន់តែការប៉ាន់ស្មាន និងលឺ តៗគ្នាពីមាត់មួយទៅមាត់មួយតែប៉ុណ្ណោះ ព្រោះយើងមិនបានឃើញរបស់មេម៉ាយសាច់សខ្ចីនាង Tangmo Pattaratida​ ចេញមុខបកស្រាយអំពីបញ្ហានេះនៅឡើយទេ ។ 

គួរបញ្ជាក់ឲ្យដឹងថា មួយរយៈពេលនេះតារាសម្តែងស្រី ​នាង Tangmo Pattaratida ហាក់មានការមមាញឹកយ៉ាងខ្លាំង រហូតទាល់តែត្រូវបានជំនួយការផ្ទាល់ខ្លួនដើម្បីចាត់ចែងការងាររបស់នាង ។ Tangmo និងជំនួសការស្រីត្រូវបានមនុស្សជាច្រើនមានការយល់ច្រឡំថា អ្នកទាំង ២ កំពុងតែស្រលាញ់គ្នា តែការពិតទៅនាងគ្រាន់តែជំនួយការតែប៉ុណ្ណោះ ។ បើនិយាយពីសម្រស់វិញ ទាំងស្អាត និងពូកែរៀបចំការងាររបស់នាង Tangmo បានត្រឹមត្រូវនិងល្អថែមទៀតផង ៕










ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Tangmo Pattaratida Tono pakin Virithipa pakdeeprasong