CamNews

ភាពយន្ត 

ខ្សែភាពយន្តបាញ់ប្រហារសម្រាប់ចុងខែមករានេះ រឿង “Den Of Thieves“ ​កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តនេះ

កំសាន្ត ៖ "Den Of Thieves" ជាខ្សែភាពយន្តបែបបាញ់ប្រហារដែលនិយាយពីចោរប្លន់ដែលមានផែនការជំនាញ ប៉ះជាមួយអង្គភាពវរជនដ៏ពូកែ។ ចាំមើលថាអស្ចារ្យយ៉ាងណា! ទៅទស្សនាទាំងអស់គ្នា!

អ្នកណាមិនចូលចិត្តរឿងបែបនបាញ់ប្រហារដែលសម្បូរទៅដោយល្បិចនិងជំនាញ ដែលតាំងពីដើមរឿងដ៏ចុងរឿង ធ្វើអោយអ្នកទាំងអស់គ្នាស្មានមិនដល់។ "Den Of Thieves" និយាយពីការចូលប្លន់ធនាគារដ៏ធំមួយ ដែលគំរោងការណ៏ត្រូវបានរៀបឡើងដោយចោរដ៏មានជំនាញ ប៉ុន្តែពួកគេត្រូវជូបជាមួយនឹងក្រុមប៉ូលិសដ៏ពួកែដែលធ្លាប់ដោះស្រាយរឿងចារកម្មជាច្រើននិងមានវិធានការណ៏ដ៏ឆ្លាតវៃក្នុងការដោះស្រាយក្តី។ ចូលរួមសម្តែងដោយតារាដ៏ល្បីដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់គាត់នៅក្នុងរឿង “Geostorm” “London Has Fallen” “Gods of Egypt” និងរឿងជាច្រើនទៀត គឺលោក Gerard Butler រូមនិងតារាចំរៀងរ៉េបលោក 5o Cent តារាសម្តែង Pablo Schreiber, O'Shea Jackson Jr., Evan Jones និងតារាសម្តែងជាច្រើនទៀត។ ទៅទទួលយកទស្សនិយភាពយ៉ាងឡូយនេះទាំងអស់គ្នានៅគ្រប់រោងភាពយន្ត។

រឿង “​Den Of Thieves” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ 2D។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕






ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited 


Tags: Movie Article