ថៃ ៖ កាលពីចុងឆ្នាំ ២០១៧ ឆ្នាំតារាសម្តែងថៃ នាង Margie rasri និងកូនប្រុសមហាសេដ្ឋី លោក Pok Chirathivat បានសម្រេចចិត្តរៀបការជាមួយគ្នា ។
ជាមួយគ្នានោះផងដែរ តារាថៃទាំងពីរដួងនេះ ក៏បានប្រកាសបន្ថែមទៀតថា ពួកគេមានគម្រោងយកកូនភ្លាមៗបន្ទាប់ពីរៀបការរួច ប៉ុន្តែដាច់ខាត លោក Pok Chirathivat ត្រូវផ្តាច់បារីជាមុនសិន ប្រសិនបើចង់មានកូនតាមបំណង ។ រហូតមកទល់ពេលនេះ Margie និង Pok នៅមិនទាន់អាចមានកូននៅឡើយទេ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
ប្រភពផ្លូវការរបស់ប្រទេសថៃបាននិយាយទៀតថា ចាប់ពីពេលនេះទៅ នាង Margie ក្រៅពីចូលរួមព្រឹត្តិការណ៍ ឬរឿងខ្លីៗ គឺនាងមិនទទួលថតនោះទេ ជាពិសេសគឺរឿងណាដែលប្រើពេលថតយូរៗ ព្រោះកំឡុងពេលនេះនាងកំពុងតែរក្សាសុខភាពដើម្បីមានកូន ។ គួររំលឹកឲ្យដឹងទៀតថា ហេតុតែចង់បានកូន នាង Margie និងស្វាមីខិតខំព្យាយាមយ៉ាងខ្លាំងសឹងគ្រប់វិធី ។ សូមជូនពរប្តីប្រពន្ធមួយគូនេះឲ្យឆាប់មានកូននឹងគេឆាប់ៗ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook