ភ័ស្ដុតាងមួយបានបង្ហាញថា មិនត្រឹមតែមនុស្សនោះទេ ប៉ុន្តែ សូម្បីតែត្រីដូលហ្វីន ក៏មិនចូលចិត្ត
ការប្រើប្រាស់ iPad ដើម្បីថតវីដេអូ ឬថតរូប។
ចាប់តាំងពីថេប្លែត iPad បានបង្ហាញខ្លួនក្នុងទីផ្សារ ការថតរូបដោយឧបករណ៍ដែលមានទំហំធំ
នេះ បានធ្វើឱ្យមានការជជែកវែកញែកជាច្រើន។ មនុស្សជាច្រើន មានអារម្មណ៍ថាទើសភ្នែក នៅ
ពេលមាននរណាម្នាក់ លើក iPad ឡើងថតរូប ឬវីដេអូ ព្រោះវាហាក់ដូចបិទបាំងទិដ្ឋភាពមួយផ្នែក
របស់អ្នកនៅជុំវិញ។
ករណីមួយដែលទើបតែបានកើតឡើងនៅក្នុងសួនទឹក ក៏ជាភ័ស្ដុតាងមួយបង្ហាញថា មិនត្រឹមតែ
មនុស្សនោះទេ សូម្បីតែត្រីដូលហ្វីន ក៏មិនចូលចិត្តការប្រើប្រាស់ iPad ដើម្បីថតរូប ឬថតវីដេអូ។
ជាក់ស្ដែង កាលពីថ្ងៃទី ៩សីហា កន្លងទៅ នៅក្នុងសួនទឹក SeaWorld (Orlando អាមេរិក) ស្ដ្រី
ម្នាក់បានប្រើ iPad ដើម្បីថតរូប និងថតវីដេអូត្រីដូលហ្វីន ដែលកំពុងប្រលែងគ្នាលេង។ ត្រីដូលហ្វីន
មួយក្បាលបានចាប់អារម្មណ៍ទៅលើវត្តមានរបស់ iPad ហើយភ្លាមនោះ វាក៏លោតពីផ្ទៃទឹក ប្រើមាត់
ឆក់យក iPad ពីដៃស្ដ្រីម្នាក់នោះ។
បើទោះជាបានព្យាយាមរើស iPad ពីផ្ទៃទឹក ប៉ុន្តែ គេជឿថា ថេប្លែតនេះ ប្រហែលជាត្រូវចូលទឹក
និងលែងប្រើប្រាស់បាន។ ប្រការដែលគួរចាប់អារម្មណ៍ គឺថា ស្ដ្រីម្នាក់នេះ មាន iPhone ប៉ុន្តែ មិន
ដឹងហេតុអ្វីបានជាប្រើ iPad ដើម្បីថតរូបត្រីដូលហ្វីនទៅវិញ។
នេះប្រហែលជាត្រីដូលហ្វីនមិនចូលចិត្តអ្នកណាប្រើ iPad មកថតរូប ឬមួយថា ត្រីដូលហ្វីនចង់
បាន iPad ដើម្បីយកធ្វើជាកាដូជូន “ស្រីស្នេហ៍” របស់ខ្លួន ក៏ថាបាន។
ប្រែសម្រួល ៖ តារា