CamNews

តារា 

និរត្តន៍ ចេញ​​​បទ«ស៊ី​​​ចេក​​​ផឹក​​​ទឹក» ត្រូវ​​បាន​​អ្នក​​លេង​ Facebook រិះ​​គន់​​ថា «មីឆ្កួត»

(ភ្នំពេញ)៖ ផលិតកម្មថោន បានក្លាយជាផលិតកម្មដ៏ធំមួយ ផលិតបទចម្រៀង អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរបានល្អជាងគេ និងទទួលបានប្រជាប្រិយភាពខ្លាំង​ ជាង ​បីឆ្នាំជាប់គ្នា ដោយផលិតកម្មនេះ មានគំនិតច្នៃប្រឌិតខ្ពស់ ក្នុងការផលិតបទចម្រៀងថ្មី ទាំងការនិពន្ធ និងចំឡង ពោលធ្វើយ៉ាងណា ​ឲ្យបទចម្រៀងនីមួយៗ មានភាពទាក់ទាញ​ខ្ពស់បំផុត ។

កវីនិពន្ធជាច្រើននាក់ រួមមាន លោក យឹម តាស្រង់,លោក សោម ដូរ៉េ, លោក ងួន សុបិន និង កញ្ញា យឹម សុជាតា បានបង្ហាញស្នាដៃ ក្នុងការនិពន្ធបទចម្រៀងប្លែកៗ ដើម្បីបំរើអារម្មណ៍ ទស្សនិកជន គ្រប់ស្រទាប់វណ្ណៈទាំងអស់ ជាពិសេសបទចម្រៀង បែបស្រុកស្រែចំការ និងបែបកំប្លុកកំប្លែង ។ ក្នុងនោះតារាចម្រៀង ក៏មានទឹមសំឡេងពីរោះ ស៊ីនឹងបទចម្រៀង​ទាំងអស់នោះ​ទៀតផង។

ថ្មីៗនេះ ផលិតកម្ម ថោន បានបង្ហាញបទចម្រៀងថ្មីៗ ជាច្រើន ដើម្បីត្រៀមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ ក្នុងនោះបទ«ស៊ីចេកផឹកទឹក»ដែលច្រៀងដោយ កញ្ញា និរត្តន៍ តារាចម្រៀងថ្មី ផលិតកម្មមួយនេះ មានអ្នក share ជិត១ពាន់នាក់ និងអ្នក Like ជាច្រើនម៉ឺននាក់​ផងដែរ ។

បទចម្រៀង«ស៊ីចេក ផឹកទឹក»ជាបទចម្រៀងនិពន្ធឡើង ដោយលោក យឹម តាស្រង់ និង​សម្រួលបទភ្លេងដោយលោកដា ដែលបទនេះ ជាបទចម្រៀងពីបទបរទេស ប៉ុន្តែ និរត្តន៍ ជាអ្នកច្រៀង ។ ថ្វីដ្បិតតែបទនេះ មានអ្នក shareច្រើន តែសំឡេងរិះគន់​ក៏មានច្រើនដែរ ខណៈដែល​នាងមិនទាន់មាននរណា គាំទ្រ​ច្រើន ដូចបទនេះ​ទេពីមុនទេមក។ ទោះបី និរត្តន៍ បានចេញបទចម្រៀងជិត១០បទ ពីមុនទៅហើយក្តី ។ អ្នករិះគន់បាននិយាយថា «បទចម្រៀងមិនពីរោះទេ តែបានកំប្លែងយោង» អ្នកខ្លះបានជេរនាងថា «មីចំកួត (មីឆ្កួត)» ​អ្នកខ្លះរិះគន់រឿងបទនេះ ចម្លងពីបទថៃជាដើម ។

តារាចម្រៀង និរត្តន៍ បាននិយាយប្រាប់ Khmertalking ថា នាងសប្បាយចិត្ត ព្រោះបទចម្រៀងថ្មី ទទួលបានការគាំទ្រច្រើន ពីទស្សនិកជន ។ ចំណែកសំឡេងរិះគន់ នាងក៏សូមអរគុណច្រើន ព្រោះជាការយល់ឃើញរបស់គាត់(មនុស្សម្នាក់ៗ) មិនអាចហាមគាត់មិនឲ្យនិយាយ មិនឲ្យថាបានទេ ។ នាងបានប្រឹងប្រែងខ្លាំងណាស់សម្រាប់ បទចម្រៀងថ្មីៗ ហើយបទ«ស៊ីចេកផឹកទឹក»នេះ នឹងរៀបចំការថត នៅថ្ងៃស្អែកនេះហើយ សង្ឃឹមថា ពេលចេញMV នឹងទទួលបានកាគាំទ្រច្រើន៕

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Nivoth Star news local news Rabi