(ភ្នំពេញ)៖ ក្រុមបាល់ទាត់តំណាងប្រទេសកម្ពុជា ភ្នំពេញក្រោន បានបញ្ចប់បេសកកម្មរបស់ខ្លួន នៅក្នុងការប្រកួតពានរង្វាន់អន្ដរជាតិ China-Asean Invitation Tournament 2016 នៅចិនហើយ គ្រាដែលការប្រកួតបង្គ្រប់កិច្ចចុងក្រោយនារសៀលនេះ បានបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុម Nam Dinh មកពីលីគទី២ របស់វៀតណាម ដោយលទ្ធផល ៧-១។
នេះគឺជាការបរាជ័័យលើកទី៣ ក្នុងចំណោម ៣ប្រកួតរបស់អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលមួយនេះ ខណៈលទ្ធផល ២ប្រកួតដំបូង គឺចាញ់ក្រុមម្ចាស់ផ្ទះចិន GuangXi LongGuida FC ដោយលទ្ធផល ២-១ មុននឹងបន្ដចាញ់ក្រុម Army United របស់ប្រទេសថៃ ដោយលទ្ធផល ១-០ កាលពីម្សិលមិញ។ ដូច្នេះអាចនិយាយបានថា ភ្នំពេញក្រោន ឈរចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម ៤ក្រុមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ៕
ក្រុមភ្នំពេញក្រោន
ក្រុម Nam Dinh
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង