CamNews

តារា 

គង់ ច័ន្ទស្រីមុំ ចង់​ខ្លាច​ខ្លួន​ឯង ពេល​​ឡើង​ទម្ងន់​រហូត​៤​គីឡូ​ក្រាម

(ភ្នំពេញ)៖ ចាប់តាំងពីជោគជ័យផ្ទួនៗ លើមុខជំនួញនឹងស្នេហាមក ឃើញថាមួយរយៈពេលចុង​ក្រោ​យ​នេះ តារាសម្តែង កញ្ញា គង់ ច័ន្ទស្រីមុំ បានប្រែ​ក្លាយសាច់ឈាមស្រស់ថ្លា និងមានទឹកមុខរីក​ដូចគ្រាប់ជី ធ្វើឲ្យទស្សនិកជនអ្នកគាំទ្រ លើកសរសើរគ្រប់គ្នា ពីភាពជោគជ័យដ៏ត្រចះត្រចង់មួយនេះ។ ប៉ុន្តែទោះបីជាបែបនេះក៏ដោយ កញ្ញា គង់ ចាន់ស្រីមុំ នៅតែមានអារម្មណ៍ មិនសូវសប្បា​យចិត្ត ចំពោះអ្វីភាពជោគជ័យនេះឡើយ ខណៈត្រូវប្រឈមមុខនឹងការ​ឡើង ទម្ងន់រហូត៤គីឡូក្រាម។

ជាការពិតសេចក្តីសុខរបស់មនុស្សភាគច្រើន មិនមែនស្ថិតនៅត្រឹមតែភាពមានបាន សម្បូរទ្រព្យសម្បត្តិហូរហៀ ចាយមិនអស់​តែមួយមុខនោះទេ ប៉ុន្តែអ្វីដែលជាកត្តាសំខាន់ ក៏ស្ថិតនៅលើរូបសម្ផស្សផងដែរ ព្រោះថាបើសិនយើងមានលុយច្រើន តែខ្វះការថែរក្សារូបសម្រស់នោះ ក៏អាចធ្វើឲ្យបាត់បង់សុភមង្គល សម្រាប់ជីវិតផងដែរ។ ត្រង់ចំណុចនេះហើយទើប​ធ្វើឲ្យ កញ្ញា គង់ ច័ន្ទស្រីមុំ បង្ហាញអារម្មណ៍ពិបាកចិត្តខ្លាំង នៅពេលរាងកាយរបស់នាងធាត់ ឡើង​ទម្ង​ន់ខុសភាពប្រក្រតី នាំឲ្យរូបសម្រស់របស់នាងប្រែស្រអាប់ ធ្លាក់ចុះ។

តារាស្រីសាច់សខ្ចីដូចបណ្តូលចេកកញ្ញា គង់ ច័ន្ទស្រីមុំ បានសរសេរបង្ហោះ នៅលើ Instragrame ផ្ទាល់ខ្លួនថា «ឡើង៤គីឡូក្រាម ហើយពិបាកចិត្តណាស់។ គ្រាន់តែខានហាត់ប្រាណមួយឆ្នាំ រវ​ល់ការងារពេក ភ្លេចគិតពីសុខភាព និងរូបរាងខ្លួនឯង។ សន្យាចាប់ពីខែថ្មីទៅនឹងត្រឡប់ទៅហាត់ប្រាណវិញ ត្រូវតែសម្រកឲ្យបាន៥គីឡូវិញសិន..»

កញ្ញា គង់ ច័ន្ទស្រីមុំ បានបន្តនៅលើហ្វេសប៊ុកថា «ខ្ញុំត្រូវការរាងមកវិញ គ្រាន់តែមួយឆ្នាំសោះបណ្តោយ​ខ្លួន ​ឡើង៤គីឡូក្រាម។ ឃើញរូបខ្លួនឯង​ហើយឈឺចាប់ខ្លាំងណាស់ សន្យាខ្លួនឯងត្រូវតែស៊ូស៊ូ សម្រកឲ្យបាន៥ឬ៦គីឡូទៀតឲ្យបាន។ ចាំពេលនាងខ្ញុំធ្វើបានសម្រេច នាងខ្ញុំនឹងមក​ប្រាប់ពីវិធីសាស្រ្ត ធ្វើបានសម្រេច ហើយនាងខ្ញុំនឹងប្រាប់ពីវិធី ធ្វើឲ្យរាងស្លីម និងសុខភាពល្អទៅអ្នកទាំងអស់គ្នាវិញម្តងណា ព្រមទេ។ ឥឡូវកំពុងតែធាត់ មិនអាចប្រាប់បានទេ..!»

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Kong chansreymom Star news local news