CamNews

តារា 

នាង Kimberly និយាយអ្វីខ្លះ ពេលលឺគេថា នាង Diana លួចទាក់ទងជាមួយមិត្តប្រុសបណ្តូលចិត្ត Mark?

ថៃ ៖ កាលពី ៣ ថ្ងៃមុននាង Diana Flipo បានបង្ហោះរូបថតមួយសន្លឹកដែលឈរនៅទល់មុខផ្ទះដ៏ស្រស់ស្អាត នៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួនរបស់នាង ហើយភ្លាមៗនោះ នាងក៏ទទួលបានខមមិនមិនល្អរាប់ពាន់ដង ព្រោះអ្នកខមមិននោះដឹងថា ផ្ទះនោះគឺជាផ្ទះរបស់តារាសម្តែងល្បីគឺលោក Mark Prin ។ 

ខមមិនភាគច្រើនបានរៀបរាប់សឹងតែដូចគ្នាថា នាង Diana Flipo ចង់ឲ្យអ្នកនិយមលេងអិនធឺណិតគិតថា នាងមានទំនាក់ទំនងស្ងាត់ៗជាមួយនិងលោក Mark ។ 

ក្នុងនោះផងដែរ នាង Kimberly និងលោក Mark prin បានដឹកដៃគ្នាចូលរួមព្រឹត្តិការណ៍មួយ ហើយក៏បានបកស្រាយជាមួយនិងរឿងរបស់ នាង Diana Flipo ផងដែរ ។ 

អ្នកកាសែត ៖ តើ Diana Flipo ពិតជាថតនៅក្នុងផ្ទះរបស់ Mark Prin? 

នាង Kimberly ៖ ជាការពិតណាស់!! នាងបានខលមកសុំការអនុញិតពីខ្ញុំ។ ជារឿយៗនាងទៅផ្ទះ Mark ដោយសារតែពួកយើងជិតដិតនឹងគ្នា ហើយផ្ទះរបស់ពួកយើងក៏នៅក្បែរគ្នាដែរ។ នាងថតរូបដើម្បីផ្សព្វផ្សាយសំពត់សូត្ររបស់នាង នៅក្នុងសួនច្បារ ។ 

លោក Mark prin ៖ ខ្ញុំមិនបានគិតច្រើនទេ។ Diana Flipo បានសុំខ្ញុំមុនពេលថតរូប ហើយខ្ញុំក៏ឆ្លើយយល់ព្រម ។ 

អ្នកកាសែត ៖ នាងទទួលបាននូវខមមិនអវិជ្ជមានដោយសារតែរូបថតនោះ? 

លោក Mark prin ៖ នាងបានពិភាក្សាជាមួយខ្ញុំអំពីរឿងនេះដែរ។ នាងនិយាយថា នាងស្មុគស្មាញ ប៉ុន្តែខ្ញុំបានប្រាប់នាងថា កុំគិតច្រើនពេក វាធម្មតាទេដែលត្រូវជួបរឿងបែបនេះ។ ហើយខ្ញុំបានប្រាប់នាងទៀតថា កុំយល់ចិត្តទុកដាក់ជាមួយរឿងនឹងពេក ព្រោះយើងបានធ្វើអ្វី ខ្លួនឯងសុទ្ធតែដឹងច្បាស់។ Diana នៅក្មេងណាស់ ដូច្នេះនាងមិនធ្លាប់ជួបបញ្ហាបែបនេះទេ ហេតុអ្វីបានជាធ្វើបែបនេះដាក់នាង ។ 

នាង Kimberly ៖ នាងមិនធ្លាប់ជួបបញ្ហាបែបនេះទេ។ នាងសុំការអនុញ្ញិតមុនពេលថតរូប ហើយខ្ញុំក៏យល់ព្រម។ Diana ចង់ថតរូបនៅក្នុងសួនច្បារ ដោយសារតែផ្ទះរបស់នាងគ្មានសួននោះទេ។ នាងរស់នៅក្នុងខុនដូ ហើយនាងបានខលមកខ្ញុំ បន្ទាប់ពីទទួលបាននូវខមមិនទាំងនោះ បន្ទាប់ពីនោះខ្ញុំក៏ប្រាប់នាងមិនអោយលុបរូបដែលបានបង្ហោះនោះទេ ព្រោះនាងមិនបានធ្វើអ្វីខុសនោះទេ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Kimberly Mark prin Diana Flipo