CamNews

កីឡាអន្តរជាតិ 

ស្រីស្អាតរាំ បញ្ចេញក្បាច់ពេក ធ្វើអោយមានរឿង ដ៏អស់សំណើចមួួយ កើតឡើង (មានវីដេអូ)

នៅក្នុងពេល បញ្ចប់តង់នៃការ ប្រកួតកីឡាម្តងៗ គេតែងតែមាន អ្នករាំដែលគេហៅថា Cheerleader មកបញ្ចេញក្បាច់រាំ ដើម្បីបំរើអារម្មណ៍ ទស្សនិកជន និងជាកំលាំងចិត្ត ដល់កីឡាករផងដែរ ។ ថ្មីនេះ នៅក្នុងការប្រកួត Buffalo Bandits អ្នករាំ Cheerleader ម្នាក់បានធ្វើអោយ ទស្សនិកជន សើចផង សរសើរផង ។



ស្រីស្អាតជាអ្នករាំ ដែលឈរនៅខាងឆ្វេង បានបញ្ចេញក្បាច់ យ៉ាងស្វាហាប់ និងរស់រវើ់ក តែពេល ដែលនាង អោនចុះក្រោម ស្រាប់តែអាវ របស់នាង លាត់ឡើងមកលើ ហើយទាក់មក ក្បាលបាំង ភ្នែករបស់នាង តែម្តង ។ ទស្សនិកជន បានអស់សំណើច មួយភ្លែតហើយ ក៏បានកោតសរសើេរ នាងវិញ ព្រោះថានាង រាំគ្មានខុសអី មួយក្បាច់ឡើយ ដែលនាងបន្តរហូត ដល់ចប់ ៕ 



ប្រែសម្រួល ៖ លីលី
ប្រភព ៖ msn,youtube