CamNews

កីឡាអន្តរជាតិ 

ទោះបីជាពិការជើងម្ខាង ក៏ស្រីស្អាតនេះនៅតែ អាចធ្វើជាអ្នករាំលើកទឹកចិត្ត បានយ៉ាងល្អ

ការធ្វើជាអ្នករាំគាំទ្រ ឬគេហៅថា Cheerleader នោះគឺមិនមែនជាការងាយស្រួលឡើយ ព្រោះ
វាតំរូវអោយអ្នក មានរៀងកាយមាំមួន ចេះប្រើកំលាំងហើយ ចេះពត់បត់បែនទៀតផង ។ បើគ្មាន
ការព្យាយាមទេនោះ គឺពិតជាមិនអាចសំរេចបានទេ ។ តែមាននារីម្នាក់ ដែលជាអ្នករាំគាំទ្រ ដែល
មានជើងតែម្ខាងប៉ុណ្ណោះ នៅឯប្រទេសអាមេរិច ធ្វើអោយគេស្ញប់ស្ញែងយ៉ាងខ្លាំង ។

Resolution of the extraordinary female cheerleader legs "zebra" beautiful 1

ទោះបីជាត្រូវបាត់បង់ជើងម្ខាង ដោយសារតែជំងឺចំលែកម្យ៉ាងមួយ តាំងតែពីក្មេងមែនន៏ Patience
Beard
 មិនអស់សង្ឃឹមក្នុងជីវិតដែរ ។ ជាមួយនិងការប្រើប្រាស់ជើងសិប្បនិមិត្ត គឺពិតជាធ្វើអោយ
ជីវិតនាង មានការងាយស្រួលមួយកំរិតមែន ។ ជាមួយនិងជើងសិប្បនិមិត្តនេះ នាងអាចហក់លោត
ហាត់ប្រាណបាន ដូចមនុស្សធម្មតាបាន ដោយគ្មានបញ្ហាឡើយ ។ ក្រោយមកនាងក៏បានសាកចូល
ទៅក្នុងក្រុមអ្នករាំគាំទ្រ ប្រចាំសាលារបស់នាងដែលនៅរដ្ឋ Arkanas ។ ជាលទ្ធផលនាងត្រូវបានគេ
ជ្រើសរើសអោយជាប់ ជាអ្នករាំគាំទ្រក្រុមប្រកួតកីឡា ប្រចាំសាលារបស់នាងតែម្តង ។

Resolution of the extraordinary female cheerleader legs "zebra" beautiful 6

គ្រប់ពេលដែលនាង ទៅសំដែងក្បាច់រាំគាំទ្ររបស់នាង នាងកន្លែងណាមួយ នាងតែងតែទទួលបាន
ការគាំទ្រនិងកោតសរសើរមិនដាច់ពីមាត់ ថានាងពិតជាគំរូដល់មនុស្សផ្សេងទៀត កុំអោយមានចិត្ត
អារម្មណ៍អស់សង្ឃឹមជាមួយ និងជីវិតខ្លួនឯង ៕

Resolution of the extraordinary female cheerleader legs "zebra" beautiful 5

Resolution of the extraordinary female cheerleader legs "zebra" beautiful 3


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: sport athletic gymnastic cheerleader usa