CamNews

កីឡាជាតិ 

ចង់​ហាត់​បាល់​ទាត់​ជា​មួយ​ស្រី​ស្អាត នៅ​ខេត្ត​ក្រចេះ​ដែរ ឬ​ទេ?

(ភ្នំពេញ)៖ ផ្អើលហ្វេសប៊ុកហ្មងម្សិលមិញ! បន្ទាប់ពីក្លឹបបាល់ទាត់ខេត្តក្រចេះ បង្ហោះនូវសកម្មភាពរបស់អ្នកគ្រូដ៏ស្រស់ស្អាតម្នាក់ កំពុងបង្ហាត់បាល់ទាត់ដល់ក្មេងៗ មានអ្នកស្នេហាវិស័យកីឡាជាច្រើនបានចាប់អារម្មណ៍ ចំពោះរូបសម្រស់របស់នាង។ មានអ្នកខ្លះបានថា តើចង់ហាត់បាល់ទាត់ជាមួយអ្នកគ្រូបាល់ទាត់ដ៏ស្រស់ស្អាត់នេះថែមទៀតផង?

យោងតាមប្រភពព័ត៌មានខាងលើបានបញ្ជាក់ថា អ្នកគ្រូខាងលើ បច្ចុប្បន្នកំពុងបង្រៀននៅសាលាគោលាក់ ស្រុកចិត្របុរី ខេត្តក្រចេះ ហើយជារៀងរាល់ថ្ងៃព្រហស្បតិ៍ តែងតែចំណាយពេលនាំសិស្សទៅហាត់បាល់ទាត់។ ដូច្នេះកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព ៧សន្លឹក ដែលអ្នកគ្រូស្អាតម្នាក់នេះ កំពុងបង្ហាត់សិស្សដូចខាងក្រោម៖









ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local sport news