CamNews

តារា 

ហាហា!! បែកធ្លាយរូបថតដ៏កម្ររបស់កូនប្រុសលោក ព្រាប សុវត្ថិ កាលពី ៧ មុនមិនធម្មតាទេ

ព័ត៌មានកំសាន្ត ៖ បុរសសង្ហាដែលទើបតែលេចមុខមួយរយៈពេលមុននេះ ដោយសារតែការបង្ហាញវត្តមានរបស់ប្អូនប្រុសម្នាក់នេះ បានធ្វើឲ្យអ្នកនិយមលេងអិនធឺណិត និងបណ្តានារីៗជាច្រើនរូប កើតមានចិត្តជ្រួលច្របល់ និងមានការភ្ញាក់ផ្អើលអំពីរូបរាងដ៏ស្រស់សង្ហា របស់ប្អូនថែមទៀតផង ។ 

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះគឺ ប្អូនប្រុស សុវត្ថិ មុន្នីវណ្ណ គឺជាកូនប្រុសច្បងរបស់តារាចម្រៀងជើងចាស់ ហើយក៏ល្បីឈ្មោះខ្លាំងណាស់ដែរ នៅក្នុងប្រទេសកម្ពុជា នោះគឺលោក ព្រាប សុវត្ថិ ។ 

ដោយយោងតាមប្រភពអំពីគេហទំព័រនានា និងបណ្តាញសង្គមហ៊្វេសប៊ុកបានឲ្យដឹងថា មានមិត្តនារីៗ និងមិត្តយុវវ័យជាច្រើនបានកោតសរសើរមិនដាច់ពីមាត់ អំពីរូបរាងមុខមាត់ ខ្ពស់ស្រលះរបស់ ប្អូនប្រុស សុវត្ថិ មុន្នីវណ្ណ ដោយសារតែក្រុមអ្នកគាំទ្រទាំងអស់នោះ បានសម្លឹងឃើញរូបថតនាពេលបច្ចុប្បន្ននេះ ប៉ុន្តែគេប្រហែលជាមិនទាន់បានទស្សនារូបថតរបស់ប្អូនប្រុសម្នាក់នេះ កាលពីឆ្នាំ ៧ ឆ្នាំមុននៅឡើយទេ ។

ប៉ុន្តែក្រោយមកក៏បានបែកធ្លាយរូបថតកូនប្រុសច្បង លោក ព្រាប សុវត្ថិ គឺប្អូនប្រុស សុវត្ថិ មុន្នីវណ្ណ ថ្វីត្បិតតែរូបថតនោះមិនមានរូបរាងសង្ហាដូចជាពេលបច្ចុប្បន្ននេះក៏ពិតមែន ប៉ុន្តែភាគរយនៃការគាំទ្រ មិនបានសាបសូន្យចំពោះ ប្អូនប្រុស សុវត្ថិ មុន្នីវណ្ណ ឡើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា ប្អូនប្រុស សុវត្ថិ មុន្នីវណ្ណ គឺជាសិស្សថ្នាក់ទី ១២ ដែលត្រូវជាបេក្ខជនប្រលងនៅក្នុងឆ្នាំ ២០១៦ នេះដែរ ដូច្នេះហើយបើចង់ឲ្យគាត់ជាប់ សូមនាំគ្នាជួយ Like , Share និង Comment ជូនពរទាំងអស់គ្នាដើម្បីជាកម្លាំងដល់ប្អូនប្រុស សុវត្ថិ មុន្នីវណ្ណ ដើម្បីឲ្យគាត់បានឃើញផង ៕

-ចុចអាន ៖ អ្នកណាខ្លះ Fan កូនប្រុសច្បងលោក ព្រាប សុវត្ថិ ជិតដល់ថ្ងៃប្រលងទី ១២ ហើយមានពាក្យអីជូនពរគាត់?


រូបថតកាលពី ៧ ឆ្នាំមុន 




រូបថតនាពេលបច្ចុប្បន្ន


ដោយ ៖ គន្ធា


ប្រភព ៖ Sovath dancer's fan


Tags: Sovathmonivann