CamNews

តារា 

បទថ្មីរបស់កូនប្រុស ព្រាប សុវត្ថិ ចេញមកផ្អើលពេញហ៊្វេសប៊ុក ទៀតហើយ ជាពិសេសអង្រួនបេះដូងមិត្តនារីតែម្តង

ព័ត៌មានកំសាន្ត ៖ ពាក្យចាស់លោកតែងនិយាយថា "ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់" ប្រសិនបើយើងលើកយកមកឩទាហរណ៍ស្តែងៗ របស់តារាចម្រៀងម្នាក់ និងកូនប្រុសរបស់គាត់ ដែលមានបទសម្លេងពិរោះ គឺលោក ព្រាប សុវត្ថិ និងកូនប្រុសច្បងរបស់លោក គឺសុវត្ថិ មុន្នីវណ្ណ វិញបានឲ្យដឹងថា លោក ព្រាប សុវត្ថិ ផ្ទាល់គឺជាអ្នកចម្រៀងល្បីប្រចាំប្រទេសកម្ពុជា រីឯកូនប្រុសរបស់លោកសព្វថ្ងៃក៏ហាក់មាននិស្ស័យមិនខុសពីលោកប៉ុន្មានដែរ ពោលគឺចូលចិត្តវិស័យសិល្បៈដូចគ្នា នេះហើយគេហៅថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ។ 

ដោយយោងតាម Status ពីបណ្តាក្រុមអ្នកនិយមលេងអិនធឺណិត និងគណនី Facebook របស់ សុវត្ថិ មុន្នីវណ្ណ ផ្ទាល់បានឲ្យដឹងថា កាលពីថ្ងៃទី ១៥ ខែតុលានេះ កូនប្រុសច្បង លោក ព្រាប សុវត្ថិបានបង្ហោះវីដេអូមួយនៅលើគណនី ហ៊្វេសប៊ុករបស់លោក ហើយពិតជាបង្កការភ្ញាក់ផ្អើលពេញហ៊្វេសប៊ុក ជាពិសសេសអង្រួនបេះដូងមិត្តនារីៗ ចូល Comment, Like និង Share ស្ទើរគ្រប់ៗគ្នាតែម្តង ។ 

គួរបញ្ជាក់ឲ្យដឹងឡើងវិញថា បទថ្មីរបស់ សុវត្តិ មុន្នីវណ្ណ បានបញ្ចេញសំឡេងច្រៀងជាភាសាបទបរទេសយ៉ាងពិរោះ បូករួមទាំងរូបសង្ហារបស់លោកពិតជាធ្វើ Fans ទប់អារម្មណ៍មិនសរសើរមិនបានឡើយ ។

តោះកុំឲ្យខាតពេលយូទៅទស្សនាវីដេអូ របស់ សុវត្តិ មុន្នីវណ្ណ ច្រៀងជាភាសាបទបរទេស នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕

-ចុចអាន ៖ បែកធ្លាយ!! Comment ហួសចិត្តមួយពី Fan នៅក្នុងរូបថតកូនប្រុសច្បង លោក ព្រាប សុវត្ថិ

-ចុចអាន ៖ បែកធ្លាយ!! ពាក្យសម្តីរបស់លោក ព្រាប សុវត្ថិកាលពី ៥ ឆ្នាំមុន អំពីរឿងកូនប្រុសច្បង









ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Sovathmonivann