ព័ត៌មានកំសាន្ត ៖ បុរសសង្ហាដែលទើបតែនឹងពេញវ័យ ហើយក៏ជាក្មេងប្រុសម្នាក់ដែលមានសម្លេងពិរោះ នឹងកាត់ខ្សែសិល្បៈទៅរកឪពុកដូចគ្នាបេះបិទតែម្តង ។
គួរបញ្ជាក់ឲ្យដឹងថា បុរសសង្ហា សម្លេងពិរោះ ដែលមានឈ្មោះថា សុវត្ថិ មុន្នីវណ្ណ គឺជាកូនប្រុសច្បង របស់តារាចម្រៀងជើងចាស់ លោក ព្រាប សុវត្ថិ ដែលសព្វថ្ងៃនេះ កូនប្រុសច្បងរបស់លោក សុវត្ថិ មុន្នីវណ្ណ កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្រោយពីបែកធ្លាយបទចម្រៀងមួយបទដែលមានចំណងជើងថា "Love yourself" ដែលម្ចាស់ដើមគឺជាតារាចម្រៀងបរទេស គឺលោក Justin Bieber ។
ហើយកាលពីថ្ងៃទី ៣ ខែសីហានេះ សុវត្ថិ មុន្នីវណ្ណ បានបង្ហោះរូបថតមួយសន្លឹកជាមួយនឹងម្តាយរបស់ខ្លួន ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា "Mother" ពាក្យនេះមានន័យថា "ម្តាយ" ស្រាប់តែមានក្មេងស្រីម្នាក់ ប្រតិកម្មជាមួយនិង រូបថតនោះព្រោះស្មានជាមិត្តស្រីរបស់ សុវត្ថិ មុន្នីវណ្ណ ព្រោះមិននឹកស្មានថា ម្តាយក្មេងអីក៍ក្មេងយ៉ាងនេះសោះ ។
តោះកុំឲ្យខាតពេលយូរ ទៅទស្សនាខមមិន ដែលក្មេងស្រីម្នាក់នោះ ជាមួយ Camnews ទាំងអស់គ្នា ៕
ដោយ ៖ គន្ធា